ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ កសិករធ្វើស្រូវបានផលខ្ពស់ តែតម្លៃស្រូវ ចុះថោក
បន្ទាយមានជ័យ ៖ កសិករធ្វើស្រែក្នុងមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរឿងតម្លៃស្រូវឆ្នាំនេះ ចុះថោកខ្លាំងជាងឆ្នាំមុន ខណៈផលស្រូវទទួលបានទិន្នផលច្រើនគួសម។

កសិករឈ្មោះ ផេង វឌ្ឍនា រស់នៅភូមិអន្លុងថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះថា ការធ្វើស្រែឆ្នាំនេះ ដោយសារតែមានទឹកស្រោចស្របគ្រប់គ្រាន់ ធ្វើឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់ តែអ្វីដែលជាបញ្ហាសម្រាប់កសិករនោះ គឺតម្លៃស្រូវឆ្នាំនេះបានធ្លាក់ចុះថោកខ្លាំង ដោយស្រូវសើមប្រភេទ៥៤ មានតម្លៃត្រឹមតែ៥៤០០បាត (ប្រាក់ថៃ) ក្នុង១តោន, ស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៧៥០០បាត (ប្រាក់ថៃ) ក្នុង១តោន ។ ដោយឡែកកាលពីឆ្នាំទៅ ស្រូវសើមប្រភេទ៥៤ មានតម្លៃ៦២០០បាត (ប្រាក់ថៃ) ក្នុង១តោន, ស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៨២០០បាត (ប្រាក់ថៃ) ក្នុង១តោន។


កសិករដដែលបញ្ជាក់ថា ការធ្លាក់ចុះខ្លាំងនៃតម្លៃស្រូវនេះ ធ្វើឱ្យកសិករប្រឈមនឹងការខាត់ខ្លាំង ព្រោះការធ្វើស្រែត្រូវចំណាយគ្រប់សព្វទាំងការភ្ជួររាស់, ជី, ថ្នាំ និងពូជស្រូវជាដើម។ តែបើតម្លៃស្រូវចុះថោក គួរតែតម្លៃជី, ថ្នាំ, និងពូជស្រូវ ចុះថោកដូចគ្នា ទើបកសិករអាចទូទាត់ក្នុងការចំណាយបាន និងមិនទទួលរងការបង់ខាតច្រើន ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បរិមាណធ្វើស្រែរបស់បងប្អូនប្រជាកសិករ ទូទាំងខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២១នេះ សរុបមានប្រមាណជាង ៥ម៉ឺនហិចតា កទិន្នផលក្នុងឆ្នាំនេះជាមធ្យមទទួលបានទទួលបាន ជាង៤តោន ក្នុង១ហិចតា។
ចំពោះបញ្ហាតម្លៃស្រូវចុះថោកជាឆ្នាំមុន បើតាមកលោកប្រធានមន្ទីរដោយសារប្រជាពលរដ្ឋសម្រុកធ្វើស្រូវប្រភេទ៥៤ នេះច្រើនពេក ម្យ៉ាងទៀតវាជាបញ្ហារបស់ឈ្មួញប្រមូលទិញ៕
អត្ថបទ៖ ពៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


