ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរហើយ វីរុសបំប្លែងខ្លួនឥណ្ឌា Delta អុកឡុកដល់ទីក្រុងអ៊ូហាន
ក្រុមមន្រ្តីរដ្ឋាភិបាលក្នុងតំបន់ បាននិយាយនៅសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា ការឆ្លងជំងឺកូវីដ ១៩ ជាចង្កោមចុងក្រោយបង្អស់នៅក្នុងទីក្រុងអ៊ូហាន ខេត្ត Hubei ភាគកណ្តាលប្រទេសចិន ត្រូវបានផ្សារភ្ជាប់ទៅនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

ទីក្រុងអ៊ូហានកាលពីថ្ងៃចន្ទបានរាយការណ៍ពីករណីវិជ្ជមានចំនួន ៧ ករណី ក្នុងចំណោមពលករចំណាកស្រុក ។ ការធ្វើហ្សែននៃករណីចំនួន ២ ក្នុងចំណោម ៧ ករណីនេះបានបញ្ចប់ ហើយបានបង្ហាញពីភាពស្រដៀងគ្នាខ្ពស់ ចំពោះករណីនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលទើបតែរកឃើញថ្មីៗនេះនៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ។
ចាប់តាំងពីថ្ងៃទី ៣១ ខែកក្កដា ខេត្ត Hubei បានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ១៥ ករណី ដែលក្នុងនោះ ១២ ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងអ៊ូហាន ។

ទន្ទឹមនោះ នៅក្នុងសន្និសីទសារព័ត៌មានមួយផ្សេងទៀតកាលពីថ្ងៃអង្គារ រដ្ឋាភិបាលខេត្ត Hubei បានបង្ហាញថា ករណីឆ្លងក្នុងសហគមន៍នេះ គឺទាក់ទងនឹងការឆ្លងនៅក្នុងខេត្ត Jiangsu ដោយទៅយោងតាមការពិនិត្យរោគរាតត្បាត និងលទ្ធផលតេស្តតាមហ្សែន ។
ក្រោយរងគ្រោះខ្លាំងដោយកូវីដ ១៩ ទីក្រុងអ៊ូហានមិនបានរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍រយៈពេលជាងមួយឆ្នាំមុនគិតត្រឹមថ្ងៃចន្ទ ខណៈទីក្រុងចិនមួយនេះ បានចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរកវីរុសនៅទូទាំងទីក្រុងកាលពីថ្ងៃអង្គារ បន្ទាប់ពីការផ្ទុះឡើងជាថ្មី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ អ៊ូហាន ត្រៀមធ្វើតេស្តប្រជាជនក្នុងទីក្រុងទាំងអស់ ខណៈកូវីដត្រឡប់មកវិញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


