ព័ត៌មានជាតិ
អ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការកោតសរសើរគ្រូម្នាក់ខំ Live បង្រៀនសិស្ស ខណៈខ្លួនកំពុងព្យាបាលជំងឺកូវីដ
ភ្នំពេញ៖ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ចំពោះសកម្មភាពរបស់គ្រូបង្រៀនម្នាក់ដែលកើតកូវីដ-១៩ នៅតែខិតខំឆ្លៀត Live បង្រៀនសិស្សតាមប្រព័ន្ធឡាញ ពីកន្លែងព្យាបាល ដោយមិនខ្លាចហត់ហឿយ។ សកម្មភាពរបស់គ្រូបង្រៀនរូបនេះកំពុងទទួលបានការកោតសរសើរខ្លាំងពីមជ្ឈដ្ឋានមហាជន និងអ្នកប្រើប្រាស់ហ្វេសប៊ុក។

បើតាមប្រភពឱ្យដឹងថា លោកគ្រូឈ្មោះ ហៀក វណ្ណ: ជាមន្ត្រីចូលនិវត្តន៍ និងជាអតីតគ្រូនៅវិទ្យាល័យ ប៉ោយប៉ែត ក្រុង គាត់បង្រៀនកម្រិតអនុវិទ្យាល័យ។
គេសង្កេតឃើញថា លោកគ្រូ ហៀក វណ្ណ: បើទោះបីពេលនេះកំពុងព្យាបាលជំងឺកូវីដ-១៩យ៉ាងណាក្តី តែលោកនៅតែឆ្លៀតបង្រៀន និងផ្តល់ចំណេះគណិតវិទ្យាដល់សិស្ស ព្រោះខ្លាចសិស្សមិនចេះ។
ប្រភពបញ្ជាក់ថា លោកគ្រូ ហៀក វណ្ណៈ ហៅលោកគ្រូតា គឺជាគ្រូគណិតវិទ្យាដ៏ស្លូត និងមានសីលធម៌ខ្ពស់ គាត់តែងតែបង្រៀនគ្រូៗ និងសិស្សជំនាន់ក្រោយនូវបទពិសោធន៍ល្អៗទាក់ទងការបង្រៀន និងបំណិនជីវិតជាច្រើន។

លើសពីនេះគាត់បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនក្នុងក្រុង ប៉ោយប៉ែត រីឯអតីតសិស្សរបស់គាត់បានចាំនូវពាក្យស្លោក និងទ្រឹស្តីគាត់ជាច្រើន។ ជាក់ស្តែងបេីទោះជាកំពុងទទួលការព្យាបាលកូវីដ-១៩ ក៏លោកគ្រូនៅតែខំបង្រៀនគណិតវិទ្យាតាមអនឡាញដដែល។
ជាមួយគ្នានេះ មានមហាជនជាច្រើនបានជូនពរសូមលោកគ្រូឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ និងមានសុខភាពល្អ អាចបំពេញកិច្ចការដូចដើមវិញ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


