ព័ត៌មានអន្ដរជាតិ
ថៃ នឹងប្រើថ្នាំផ្ដាសាយធំមួយប្រភេទទៀតព្យាបាលអ្នកជំងឺកូវីដទាំងអស់
ក្រសួងសុខាភិបាលថៃនិយាយថា អ្នកជំងឺកូវីដទាំងអស់នឹងទទួលបានថ្នាំប្រឆាំងវីរុស Favipiravir ដែលជាថ្នាំប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយធំ ខណៈរដ្ឋាភិបាលមានគម្រោងស្តុកទុកថ្នាំគ្រាប់នេះចំនួន ៤២០ លានគ្រាប់ ។
ទន្ទឹមនោះ កាលពីថ្ងៃសៅរ៍ នាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តបានប្រកាសថា មន្រ្តីសុខាភិបាលអាចផ្ដល់ថ្នាំនេះដល់អ្នកជំងឺកូវីដគ្រប់ក្រុមទាំងអស់បាន ។

ក្រសួងបានប្រកាសថា ចំណែកអ្នកជំងឺពណ៌បៃតងដែលមានរោគសញ្ញាស្រាលទៅមិនមានរោគសញ្ញា ដែលស្ថិតនៅក្រោមការព្យាបាលតាមផ្ទះ នឹងត្រូវប្រើស្មៅប្រមាត់មនុស្ស ។
ទោះយ៉ាងនេះក្តីលោកវេជ្ជបណ្ឌិត Kiattiphum Wongworajit ជាអគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលបាននិយាយថា ក្រសួងបានកែសម្រួលផែនការប្រើប្រាស់ថ្នាំដើម្បីពន្លឿន និងពង្រីកការគ្រប់គ្រងអ្នកជំងឺកូវីដទាំងអស់ ដែលកំពុងកើនឡើងការស្លាប់ ។

ចាប់តាំងពីថ្ងៃទី ៤ ខែសីហា តម្រូវការថ្នាំ Favipiravir បានកើនឡើងដល់ ៨៥ ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ខណៈគ្រាន់តែទីក្រុងបាងកកប្រើប្រាស់ ៧៦ ម៉ឺនគ្រាប់ទៅហើយ ។
ស្របពេលជាមួយគ្នានេះ ក្រសួងបានប្រគល់ភារកិច្ចឲ្យអង្គការឱសថរបស់រដ្ឋាភិបាល (GOP) ទទួលបានថ្នាំ Favipiravir ចំនួន ១២០ លានគ្រាប់បន្ថែមទៀត ចាប់ពីខែសីហាដល់ខែកញ្ញា ហើយបន្ទាប់មក ៣០០ លានគ្រាប់ ចាប់ពីខែតុលាដល់ខែធ្នូ ។ លើសពីនេះ GPO នឹងទទួលបានថ្នាំចាក់បញ្ចូលតាមសេរ៉ូម Remdesivir ចំនួន ១០ ម៉ឺនបន្ថែមទៀតនៅខែនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


