Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនាញខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាពជាង ១៨៥​គីឡូក្រាម​

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ មន្ត្រី​ជំនាញ​ និងមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រួតពិនិត្យទំនិញ និងផលិតផល​នៅហាង និងផ្ទះលក់ទំនិញក្នុងស្រុក​ម៉ាឡៃ ក្នុងនោះបានរកឃើញទំនិញខូចគុណភាពមានចំនួន ១៨៥.៥១​គីឡូក្រាម នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនិញទាំងនោះ​មានដូចជា មី​កំប៉ុង មាន​ចំនួន ១៣២​កំប៉ុង ស្មើ ៧.៩២​គីឡូក្រាម​ មី​ឡូមាន​ចំនួន ៨០​កំប៉ុង ស្មើ ១៤.៤​លីត្រ​ ទឹក​សណ្តែកមាន​ចំនួន ៦​កំប៉ុង ស្មើ ០.៧៥​លីត្រ​ កម្ទេច​មី​ខូចគុណភាពមាន​ចំនួន ៣៩​កញ្ចប់​ធំ និង​២៥​កញ្ចប់​តូច ស្មើ ១០.១​គីឡូក្រាម​ នំ​ដូង​ខូចគុណភាព មាន​ចំនួន ៦.៥​គីឡូក្រាម​
ទឹកដោះគោ​​មាន​ចំនួន ១១២​កំប៉ុង ស្មើ ២០.១៦​លីត្រ​ ទឹកក្រូច មាន​ចំនួន ៤៨​ដប ស្មើ ៦០​លីត្រ​ ទឹកក្រូច​ដប​ធំ​ មាន​ចំនួន១២​ដប ស្មើ ៣៧.២​លីត្រ​ នំ​ស្រួយ មាន​ចំនួន ២​កញ្ចប់ ស្មើ ១២.៤៨​គីឡូក្រាម​
នំ មាន​ចំនួន ៤​កញ្ចប់​ធំ ២៥​កញ្ចប់​តូច ស្មើ ១៦​គីឡូក្រាម។

មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ការ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព ដែល​ជនខិលខូច​មួយចំនួន​លួចបញ្ចេញ​មក​លក់​ចែកចាយ​លើ​ទីផ្សារ​នៅតាមហាងមានដូចជា គ្រឿងកំប៉ុង ទឹកក្រូច កម្ទេចមីដំឡូងខូចគុណភាព នំស្រួយគ្រប់​ប្រភេទ​ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ដាក់លក់តាមផ្សារជាដាច់ខាត ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីមុខសញ្ញាផលិតផលចំណីអាហារដែលមានហានិភ័យ បង្កប៉ះពាល់សុខភាព​នេះ គឺជា​ការដាស់តឿនដល់​បងប្អូន​ពលរដ្ឋឱ្យ​ចៀសវាង ក្នុងការ​ជាវ រឺ​ទិញរបស់​ដែល​ខូច​គុណភាពទាំងនេះ យកទៅ​បរិភោគ អាចមាន​ផលប៉ះពាល់ដល់​សុខភាព រឺក៏​កើតមាន​អាកា​រៈផ្សេងៗនៅក្នុងខ្លួន។ ទាំងអស់​នេះហើយដែល​មន្ត្រីកាំកុងត្រូល តែងតែ​ចុះធ្វើការ​អប់រំនៅតាម​ទីផ្សារ រឺ​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​ឱ្យ​ពលរដ្ឋបាន​យល់ដឹងពី​ទំនិញ​ដែល​ខូចគុណភាព និងហួស​កាលកំណត់។

មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងបន្តទៀតថា ក្រោយពីមន្ត្រីកាំកុងត្រួលចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកន្លងមក​អំពីទំនិញ​ដែល​ខូចគុណភាព និងហួស​កាលកំណត់ ហូូបទៅបណ្តាលធ្វើឱ្យខូចគុណភាពនោះ ប្រជាពលរដ្ឋមានការយល់ដឹងបានច្រើន តែពួកឈ្មួញវិញនៅតែផ្គើននឹងបទបញ្ជារបស់សមត្ថកិច្ច។ អ្វីដែលអាចធ្វើបានពួកគេហ៊ានទាំងអស់ មិនគិតអំពីផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋឡើយ។ មន្ត្រីបានបញ្ជាក់ទៀតថា ការចុះពិនិត្យនោះកម្លាំងបានដកហូត និងឃាត់ទុក ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដើម្បីត្រៀមនឹងយកទៅដុតចោលខាងមុខ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម