ព័ត៌មានជាតិ
ការសិក្សាបឋមបង្ហាញថា អ្នកចាក់វ៉ាក់សាំងបាន២ដូស នឹងអាចកាត់បន្ថយអត្រាស្លាប់រហូតដល់៩៨.៨ភាគរយ
លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឱ្យដឹងថាប្រសិនបើយើងបានចាក់វ៉ាក់សាំងបានចំនួន២ដូសនោះ នឹងអាចកាត់បន្ថយអត្រាស្លាប់បានរហូតដល់ទៅ៩៨.៨ភាគរយនិងកាត់បន្ថយការសម្រាកពេទ្យរហូតដល់៨៩ភាគរយ។
តាមរយៈសារជាសំឡេងដែលបង្ហោះតៗគ្នានៅថ្ងៃនេះ លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា លទ្ធផលនេះ ត្រូវបានធ្វើបទបង្ហាញដោយលោកម៉ាយខល ដែលតំណាងឱ្យអង្គការសុខភាពពិភពលោក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងយូអេស ស៊ីឌីស៊ីនិងដៃគូដទៃទៀត ដែលបានវិភាគទិន្នន័យនូវសេមផលជាង៨ម៉ឺនចាប់ពីថ្ងៃទី០១កុម្ភៈដល់ថ្ងៃទី០៣កក្កដាឆ្នាំ២០២១កន្លងទៅ។
លោក វេជ្ជបណ្ឌិតបានបន្តទៀតថា«លើសពីនេះទៀត បើអត្រាអ្នកស្លាប់លើសពីអាយុ៥០ឆ្នាំឡើងទៅអ្នកដែលប្រឈមនឹងការស្លាប់អាចកាត់បន្ថយរហូតដល់ទៅ តែ០.៩៦ភាគរយទេ។ ប៉ុន្តែប្រសិនបើអ្នកអត់បានចាក់វ៉ាក់សាំងវិញនឹងប្រឈមនឹងការស្លាប់រហូតដល់៩.០៦ភាគរយខ្ពស់មែនទែន។ អីចឹងជាទិន្នន័យមួយដែលល្អប្រសើរមួយ»។
តាមរយៈសារជាសំឡេងនោះ លោក វេជ្ជបណ្ឌិតសូមលើកទឹកឱ្យប្រជាពលរដ្ឋទាំងអស់បន្តរួមគ្នាចាក់វ៉ាក់សាំង ដើម្បីកាត់បន្ថយការសម្រាកពេទ្យក៏ដូចជាការស្លាប់បណ្តាលមកពីជំងឺកូវីដ១៩នេះ។ បើតាម លោក វេជ្ជបណ្ឌិត លីសូវ៉ាន់ ទិន្នន័យដែលបង្ហាញនេះ មានប្រហាក់ប្រហែលទៅនឹងការសិក្សាដទៃទៀតរបស់បណ្តាប្រទេសនានានៅលើពិភពលោកក៏ដូចជាអង្គការសុខភាពពិភពលោក។

យ៉ាងណាក៏ដោយ លោក វេជ្ជបណ្ឌិតបានបញ្ជាក់ថា នេះគ្រាន់តែជាការសិក្សាបឋមទេដែលយកមកពីហ្គោលដែលតាប៉ុណ្ណោះ។ ចំពោះការវិភាគពិស្តារមានក្រុមការងារជំនាញផ្សេងៗទៀតកំពុងដកយកពីហ្គោលដែលតារបស់យើង ដោយលោកស្នើឱ្យក្រុមការងាររបស់យើងយកទិន្នន័យពីនេះឱ្យកាន់តែសុក្រឹត ដើម្បីឱ្យបានទិន្នន័យ ឱ្យកាន់តែសុក្រឹតបំផុតបង្ហាញដល់ថ្នាក់ដឹកនាំធ្វើការសម្រេចដ៏ខ្ពង់ខ្ពស់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង



