ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យគន្ធបុប្ផាវះកាត់យកដុំសក់ដ៏ធំ ចេញពីក្រពះក្មេងស្រីអាយុ៨ឆ្នាំ ដោយជោគជ័យ
ដោយយោងតាមគេហទំព័រហ្វេសប៊ុករបស់លោកbeat richnerបានបង្ហោះនៅព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២១នេះថា អាការៈរោគដ៏កម្រ ទ្ររីកូប៊ីហ្សូអារ ឬ សំណុំដុំសក់ក្នុងក្រពះ (gastric trichobezoar or hairball) មិនមែនជាជំងឺទេ តែជាសំណុំសរសៃសក់ ដែលកុមារ ឬក្មេងជំទង់ (ពិសេសក្មេងស្រី) បានលេបសរសៃសក់ មួយថ្ងៃបន្តិចម្តងៗ ចូលទៅក្នុងក្រពះ ដោយហេតុផលណាមួយ ដែលជាទូទៅទាក់ទងនឹងការប្រែប្រួលខុសប្រក្រតីនៃផ្លូវចិត្តរបស់ក្មេង ហើយបន្តិចម្តងៗ បង្កើតបានជាដុំសក់ក្រាំងក្រញាញ់ចូលគ្នា នៅក្នុងក្រពះ ។
សំណុំដុំសក់នេះ មិនរលាយក្នុងក្រពះទេ តែវាក្លាយជាដុំកាន់តែធំអាចបណ្តាលឲ្យស្ទះក្រពះ រលាកក្រពះ ដំបៅក្រពះ និងអាចហូរឈាមឬធ្លាយក្រពះក៏មាន កុមារីអាយុ៨ឆ្នាំម្នាក់នេះ មានអាការៈ ឈឺចុកពោះនិងដុំពោះ អស់រយៈពេលជាង២ខែមកហើយ ការថតឆ្លុះក្រពះដោយម៉ាស៊ីនMRI និងឆ្លុះក្រពះដោយហ្វីប្រូស្កូប (fibroscopy) បានរកឃើញដុំសក់ក្នុងក្រពះយ៉ាងធំ ហៅថាទ្រីកូប៊ីហ្សូអារ (trichobezoar) ដែលក្មេងស្រីនេះបានលេបសក់ខ្លួនឯងបន្តិចម្តងៗជាច្រើនខែមកហើយ បណ្តាលឲ្យស្ទះក្រពះ រលាកនិងដំបៅក្រពះទៀតផង អរគុណ ក្រុមគ្រូពេទ្យវះកាត់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានវះចោះក្រពះ យកសំណុំដុំសក់យ៉ាងធំនេះចេញពីក្រពះកុមារីដ៏កម្សត់នេះ បានដោយជោគជ័យ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត អរគុណគន្ធបុប្ផា អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា អរគុណមូលនិធិគន្ធបុប្ផាស្វីស Dr med BeatRichner តាំងពីឆ្នាំ១៩៩២៕




អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


