Connect with us

សុខភាព

សូម​ប្រយ័ត្ន​ប្រភេទ​ជំងឺ​សើ​ស្បែក​មួយចំនួន​នេះ អាច​កើត​លើ​កូន​របស់​អ្នក​

បានផុស

នៅ

​ឪពុកម្តាយ​គ្រប់រូប​តែងតែ​រំពឹង​ថា ​ស្បែក​របស់​កូន​ដ៏​ផូរផង់​រលោង​ហ្មត់​ ​ប៉ុ​នែ្ត​ជា​ញឹកញាប់​ក្មេង​ងាយ​ប្រឈម​នឹង​បញ្ហា​ស្បែក​ដូច​មនុស្ស​ធំ​ដែរ ដោយសារ​ស្បែក​គឺជា​សរីរាង្គ​ដែល​ប្រឈម​ដោយផ្ទាល់​ជាមួយ​បរិស្ថាន​។

6 ways to soothe your baby's eczema
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​ស្បែក​មួយចំនួនធំ​ដែល​កើត​លើ​ក្មេង​តូច​តែ​ស្រួចស្រាល ហើយ​ជារឿយៗ​អាចជា​សះស្បើយ​ដោយ​ខ្លួនឯង​ដោយ​មិន​បន្សល់ទុក​នូវ​ស្លាកស្នាម​អ្វី​ទាំងអស់​។ សូម​ងាក​មក​សែ្វ​ង​យល់​ពី​ជំងឺ​ស្បែក​មួយចំនួន​ដែល​កើត​លើ​កេ្ម​ង​តូច ដូចខាងក្រោម​នេះ​៖

១. Vernix caseosa: កម្អែល​ខ្លាញ់​ស្អិត​ពណ៌​ស ឬ ពណ៌​ប្រផេះ អាចមាន​នៅលើ​ស្បែក​ក្មេង​ដែល​ទើប​កើត ដែលមាន​តួនាទី​ចូលរួម​ការពារ​ទារក​ប្រឈម​នឹង​បរិស្ថាន​ជុំវិញ​។ ស្ថានភាព​ស្បែក​នេះ​នឹង​វិល​មករក​ភាព​ធម្មតា​ដោយ​ខ្លួនឯង​។​

២. Sebaceous hyperplasia: ការរីក​ត្រដែ​តនៃ​ក្រពេញ​ខ្លាញ់​នៅលើ ច្រមុះ ថ្ពាល់ ពុកមាត់ និង​ថ្ងាស គេ​សង្កេតឃើញ​ភាគច្រើន​នៅលើ​កេ្ម​ង​ដែល​កើត​គ្រប់​ខែ កើតឡើង​ដោយសារ​រង​ឥទ្ធិពល​អរ​ម៉ូ​ន androgen ពី​ម្តាយ​។ ស្ថានភាព​នេះ​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង​។​

Baby Eczema: Causes and Treatment Options | Pampers

៣. Milium (plural Milia): ក​ន្តួ​ល​តូចៗ​ពណ៌​ស រឹង នៅលើ​មុខ ខ្លួន ដៃ ជើង ប្រដាប់ភេទ និង​ក្នុង​មាត់ អាចមាន​នៅលើ​ស្បែក​ក្មេង​ដែល​ទើប​កើត ហើយ​អាច​បាត់​ទៅវិញ​ដោយ​ឯកឯង ឬ​ករណីខ្លះ​ត្រូវ​ឆ្កឹះ​យកចេញ​ដោយ​ប​ចេ្ច​ក​វិជ្ជាពេទ្យ​។​

៤. Miliaria: កន្ទួល​ពង​ទឹកតូចៗ ថ្លា ឬ ក្រហម​ឈូក​លាយ​ជាមួយ​ខ្ទុះ បណ្តាលមកពី​សីតុណ្ហភាព​កៅ្ត នាំ​ឲ្យ​កកស្ទះ​រន្ធ​ញើស​។ ករណីនេះ​សង្កេតឃើញ​នៅ ថ្ងាស ក ខ្លួន និង​ក​នែ្ល​ង​ហប់​។​ស្ថានភាព​នេះ​អាច​បាត់​ទៅវិញ​ដោយ​ស្លៀក​សំលៀកបំពាក់​ត្រជាក់ និង​បន្ថយ​សីតុណ្ហភាព​កន្លែង​រស់នៅ​ឲ្យ​ត្រជាក់​ល្មម​។​

៥. Toxic erythema of newborn: ស្ថានភាព​នេះ​កើត​ឡើងលើ​កេ្ម​ង​តូច​ដែល​កើត​អត់​គ្រប់​ខែ ឬ​ទម្ងន់​តិចជាង ២៥០០​ក្រាម​។ សែ្ត​ង​ឡើងជា កន្ទួល​ស្បែក​ក្រហម អាច​លាយឡំ​ជាមួយ​កន្ទួល​ខ្ទុះ​ពណ៌​លឿង​នៅ មុខ ខ្លួន ដៃជើង លើកលែង​បាតដៃ​បាតជើង​។ ជំងឺ​នេះ​កើតឡើង​ដោយ​មូលហេតុ​មិន​ច្បាស់លាស់ ហើយ​កើត​នៅ​ថៃ្ង​ទី​២​នៃ​ថៃ្ង​ចាប់កំណើត និង​បាត់​ទៅវិញ​បន្ទាប់ពី​១​ទៅ​៤​សប្តាហ៍​។​

៦. Pityriasis alba: ភាគច្រើន​កើត​លើ​កេ្ម​ង​តូច​ដែលមាន​ជំងឺ atopic dermatitis សែ្ត​ង​ចេញ​ជា​បន្ទះ​ស​ជាមួយ​ក្រមរ​ស្តើង ភាគច្រើន​សង្កេតឃើញ​នៅមុខ ជាពិសេស​ថ្ពាល់​។ ជំងឺ​នេះ​អាចជា​ដោយ​មិនបាច់​ព្យាបាល ឬ​ជៀសវាង​បាន​ដោយ​ជៀស​កម្ដៅ​ថៃ្ង​។ បើ​ករណី​ធ្ងន់​គួរប្រើ​ប្រាស់​moisturizing cream និង topical steroid ដែល​អាច​សម្រាល​រោគសញ្ញា​បាន​។​

៧. Molluscum contagiosum: បង្កដោយ poxvirus (molluscum contagiosum virus) សង្កេតឃើញ​កើត​លើ​កេ្ម​ង​ក្រោម​អាយុ​១០​ឆ្នាំ រស់នៅ​តំបន់​អាកាសធាតុ​ក្តៅ ហើយ​ឆ្លង​តាមរយៈ​ការប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​តាមរយៈ​ការប្រើប្រាស់​សម្ភារៈ​រួម​។ ជា​កន្ទួល​រឹង​មាន​ចំណុច​ផត​កណ្តាល ពណ៌​ដូច​ស្បែក ឬ​ក្រហម​ឈូក​។ ព្យាបាល​ដោយ curettage តាម​បច្ចេកទេស​ពេទ្យ​បាន​ដោយមាន​ប្រសិទ្ធិភាព ដើម្បី​បន្ថយ​ការចម្លង​រីក​រាលដាល​នៃ​ជំងឺ​។​

Understanding Baby Eczema

​ដូច្នេះ បើ​លោកអ្នក​មានកូន ឬ​កុមារ​ដែលមាន​បញ្ហា​ស្បែក សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​សើ​ស្បែ​កនៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​ផ្តល់​ការប្រឹក្សា និង​ការព្យាបាល​ត្រឹមត្រូវ​តាម​បច្ចេកវិជ្ជា​ពេទ្យ ប្រកបដោយ​ប្រសិទ្ធភាព​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២ នាទីutes មុន

ស៊ីន យូប៊ីន ស្លៀករ៉ូបច្នៃតំណាងខេត្ត-ក្រុងកម្ពុជាទាំង២៥ ទៅទទួលពានរង្វាន់ HOFS លើឆាកអន្តរជាតិ

ព័ត៌មានជាតិ៨ នាទីutes មុន

លោក នេត្រ ភក្ត្រា ផ្សព្វផ្សាយពីការ «រំលូតដោយសុវត្ថិភាព» ដល់មន្ត្រីក្រសួងព័ត៌មាន ពិសេសស្ត្រី និងយុវតី នៅតំបន់ជនបទដាច់ស្រយាល

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សប្បាយរីករាយខ្លាំង ក្រោយសមាជរដ្ឋសភា និងព្រឹទ្ធសភា អនុម័តដោយសំឡេងគាំទ្រវិស័យក្រៅប្រព័ន្ធ

ជីវិតកម្សាន្ដ៣១ នាទីutes មុន

ពេជ្រ ចរណៃ សន្យាធ្វើតាមបណ្តាំលោកគ្រូ សាន គឹមស៊ាន ដើម្បីថែរក្សាអភិរក្សក្បាច់គុនល្បុក្កតោខ្មែរ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

មេ​ណាតូអញ្ជើញ​លោក ហ្សេលេនស្គី ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ឡាអេ

Sokha Hotels

ព័ត៌មានពេញនិយម