ព័ត៌មានអន្ដរជាតិ
អាមេរិក បង្កកប្រាក់បម្រុងរបស់រដ្ឋាភិបាល អាហ្វហ្គានីស្ថាន ក្នុងធនាគាររបស់ខ្លួន ការពារកុំឲ្យក្រុមតាលីបង់ប្រើប្រាស់បាន
កាសែត Washington Post បានរាយការណ៍ថា រដ្ឋាភិបាលអាមេរិកបានបង្កកប្រាក់បម្រុងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលមាននៅក្នុងគណនីធនាគារនៅអាមេរិក ដើម្បីការពារក្រុមតាលីបង់មិនឲ្យប្រើបាន ។

មន្រ្តីរដ្ឋបាលម្នាក់បានប្រាប់កាសែតនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទ្រព្យសម្បត្តិធនាគារកណ្តាលណាមួយ ដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថានមាននៅសហរដ្ឋអាមេរិក នឹងមិនត្រូវបានផ្តល់ឲ្យតាលីបង់ឡើយ” ។
បើយោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថា ធនាគារកណ្តាលអាហ្វហ្គានីស្ថានមានទ្រព្យសម្បត្តិបម្រុងចំនួន ៩.៤ ពាន់លានដុល្លារនៅចុងខែមេសា ។

គួរបញ្ជាក់ថា ក្រុមតាលីបង់បានចូលរដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យ ជាទីក្រុងសំខាន់ចុងក្រោយដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ខណៈការវាយលុកបានកើតឡើងយ៉ាងឆាប់រហ័ស ហើយក្រុមនេះក៏បានចូលទៅក្ដោបក្ដាប់វិមានរដ្ឋាភិបាលផងដែរ ។
ជាងនេះទៅទៀត ប្រធានាធិបតីរបស់ប្រទេសអាហ្វហ្គានីស្ថានលោក Ashraf Ghani បានរត់គេចពីទីក្រុងកាប៊ុល ដោយនិយាយថា គាត់ចង់បញ្ចៀសការបង្ហូរឈាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


