ព័ត៌មានជាតិ
សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យដើរទាក់ឆ្កែ ២នាក់ នៅខណ្ឌសែនសុខ
ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងការលួចទាក់សត្វឆ្កែ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចតាមបណ្តោយ ផ្លូវប៉េតុង ទល់មុខហាង សម្រស់ធម្មជាតិ ស្ថិតក្នុងភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ អឿន លីហុង (ហៅហុង) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនច្បាស់លាស់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ (មានសារធាតុញៀន)។ និងម្នាក់ទៀតមានឈ្មោះ នេត បញ្ញា (ហៅជ័យ) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនច្បាស់លាស់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)។

យោងតាមប្រភពឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន កម្លាំងនគរបាលខណ្ឌសែនសុខ បានល្បាតពួនស្ទាក់ ដើម្បីការពារសន្តិសុខ ជូនពលរដ្ឋក្នុងមូលដ្ឋាន។ លុះល្បាតដល់ចំណុចខាងលើ ប្រទះឃើញជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ីរ៉ុស ពណ៌ខ្មៅលាយស មានដឹកប៉ាវមួយពីក្រោយ មើលទៅគួរឲ្យសង្ស័យ ក៏សុំធ្វើការឆែកឆេរ។ ខណះឆែកឆេរប៉ាវនោះ ក៏ប្រទះឃើញ មានឆ្កែងាប់ចំនួន២ក្បាល ដោយសង្ស័យថា ពួកគេជាអ្នកដើរទាក់ឆ្កែពលរដ្ឋ ក៏សម្រេចធ្វើការឃាត់ខ្លួន យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនទាំង២ បានឆ្លើយសារភាពថា ពួកគេពិតជាបានទាក់ឆ្កែ ពលរដ្ឋទាំង២ក្បាល ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំកសាងសំណុំរឿងបញ្ចូន ទៅតុលាការចាត់ការ ទៅតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ (ដោយ)៖ លីហេង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់