ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងអាមេរិកជួបគ្រោះថ្នាក់ធ្លាក់ ពេលកំពុងហ្វឹកហាត់នៅរដ្ឋវ៉ាស៊ីនតោន
សេចក្តីរាយការណ៍របស់ CBS News របស់សហរដ្ឋអាមេរិក ដោយដកស្រង់មន្ត្រីមូលដ្ឋាន បានឲ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងភ្នំមួយនៅរសៀលថ្ងៃសៅរ៍នៅក្នុងស្រុកយ៉ាគីម៉ា រដ្ឋវ៉ាស៊ីនតោន ដែលបង្កឱ្យមានភ្លើងឆេះព្រៃ។

ការធ្លាក់យន្តហោះនេះបានកើតឡើងនៅម៉ោងប្រហែលថ្ងៃត្រង់នៅជិតបឹង Rimrock ក្នុងរដ្ឋវ៉ាស៊ីនតោន (Washington) ។ ការិយាល័យនគរបាលស្រុកយ៉ាគីម៉ា (Yakima) បាននិយាយថា អ្នកបើកយន្តហោះបានរងរបួសស្រាល បន្ទាប់ពីលោតចេញពីយន្តហោះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
មន្ត្រី បាននិយាយថា ការធ្លាក់យន្តហោះនេះបានបង្កឱ្យមានអគ្គីភ័យនៅក្នុងតំបន់នោះ ដែលជំរុញឱ្យមានការជម្លៀសអ្នកបោះតង់ស្នាក់នៅ ខណៈដែលក្រុមពន្លត់អគ្គីភ័យបានខិតខំទប់ស្កាត់វា។
កងម៉ារីនសហរដ្ឋអាមេរិកបានប្រាប់បណ្តាញសារព័ត៌មាន KIRO-TV ដែលជាសាខារបស់ CBS នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដែលធ្លាក់នោះគឺជាយន្តហោះ F/A-18 Hornet «ដែលត្រូវបានចាត់តាំងឱ្យទៅក្រុមយន្តហោះម៉ារីនលេខ ១១ កងអនុសេនាធំយន្តហោះម៉ារីនលេខ ៣»។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា យន្តហោះនេះ «បានជួបប្រទះនឹងគ្រោះថ្នាក់នៅលើអាកាសចរណ៍ដែលមិនបណ្តាលឱ្យស្លាប់ ខណៈពេលកំពុងធ្វើការហ្វឹកហាត់ជាប្រចាំប្រហែល ៨៨.៥ គីឡូម៉ែត្រ (៥៥ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុងស៊ីអាថល រដ្ឋវ៉ាស៊ីនតោន»។
នាយកដ្ឋានពន្លត់អគ្គីភ័យ Naches បាននិយាយថា អគ្គីភ័យកំពុងត្រូវបានពន្លត់ដោយឧទ្ធម្ភាគចក្រ និងយ៉ាងហោចណាស់ម៉ាស៊ីនមួយគ្រឿងពីក្រុមអ្នកជួយសង្គ្រោះព្រៃឈើជាតិ Okanogan-Wenatchee។
ឧទ្ធម្ភាគចក្រ និងយ៉ាងហោចណាស់ម៉ាស៊ីនមួយគ្រឿងពីក្រុមអ្នកជួយសង្គ្រោះព្រៃឈើជាតិ Okanogan-Wenatchee របស់សហរដ្ឋអាមេរិក ក៏បានចេញប្រតិបត្តិការពន្លត់អគ្គិភ័យនេះ។ ទំហំនៃអគ្គីភ័យមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។
មន្ត្រីបាននិយាយថា មូលហេតុនៃការធ្លាក់យន្តហោះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕
ប្រែសម្រួល រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


