ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្ទុះវីរុសចម្លែកមួយទៀតរកឃើញនៅក្នុងទឹកបឹង សម្លាប់ក្មេងម្នាក់ស៊ីខួរខ្ទេច
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់បានស្លាប់ក្រោយឆ្លងជំងឺចម្លែកកម្រកើតមាន Brain-eating Amoeba ដោយបានស៊ីខួរក្បាលខ្ទេច បន្ទាប់ពីគេចុះហែលទឹកបឹងមួយ នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។

កាសែត Los Angeles Times បានរាយការណ៍ថាសូម្បីលោកវេជ្ជបណ្ឌិត David Pruitt ដែលរស់នៅក្នុងតំបន់ Tehama County ក៏បានស្លាប់ដោយសារជំងឺរលាកស្រោមខួរ Amoeba (PAM) ដែលជាការឆ្លងមេរោគខួរក្បាលដ៏កម្រ។ បន្ទាប់មកក្មេងប្រុសនេះក៏បានឆ្លងជំងឺនេះ បន្ទាប់ពីហែលទឹកក្នុងបឹងទឹកសាបកាលពីខែមុន។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ UC Davis នៅថ្ងៃទី ៣០ ខែកក្កដានិងបានបាត់បង់ជីវិតនៅថ្ងៃទី ៧ ខែសីហា។
PAM ត្រូវបានបង្កឡើងដោយប្រភេទ Negleria amoeba ដែលត្រូវបានគេស្គាល់ថាជា Amoeba ដែលស៊ីខួរក្បាល និងរកឃើញមាននៅក្នុងទឹកសាបនិងក្នុងដី។

ទីភ្នាក់ងារសេវាកម្មសុខភាពសាធារណៈរបស់រដ្ឋ Tehama បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅដើមខែនេះថា មនុស្សនឹងឆ្លងមេរោគប្រសិនបើទឹកនោះមានវីរុស Amoeba ហើយនឹងបានផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៅច្រមុះរបស់ពួកគេ។ នៅពេលដែលការឆ្លងមេរោគចូលក្នុងច្រមុះ Amoeba ពេលខ្លះផ្លាស់ទីទៅខួរក្បាល ហើយបំផ្លាញជាលិកាខួរក្បាលតែម្ដង។
មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺអាមេរិក (CDC) រាយការណ៍ថា នៅដំណាក់កាលដំបូងនៃការឆ្លងមេរោគនាយកដ្ឋានគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបញ្ជាក់ថា រោគសញ្ញាអាចជួបប្រទះជាមួយនឹងការ ឈឺក្បាលធ្ងន់ធ្ងរ គ្រុនក្ដៅ និងក្អួតចង្អោរ ។ រោគសញ្ញាអាចវិវឌ្ឍធ្ងន់ធ្ងរជាងនេះ ដូចជា ឈឺបំពង់ក ប្រកាច់ ឬមានអារម្មណ៍ស្លន់ស្លោ ហើយលេចឡើងពី ១-៩ ថ្ងៃ បន្ទាប់ពីឆ្លងមេរោគ Amoeba។

ដោយសារ PAM គឺជាក្រុមជំងឺនិងការឆ្លងមេរោគដែលកម្រកើតមានណាស់។ បច្ចុប្បន្ននេះគ្មានវិធីណាដែលអាចវាស់ស្ទង់បរិមាណ Amoeba នៅក្នុងទឹកបានត្រឹមត្រូវនោះទេ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ បានជួយសង្គ្រោះជីវិតមនុស្សជាង ១៤០,០០០ នាក់នៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


