ព័ត៌មានអន្ដរជាតិ
កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ បានជួយសង្គ្រោះជីវិតមនុស្សជាង ១៤០,០០០ នាក់នៅអាមេរិក
កិច្ចខិតខំប្រឹងប្រែងដើម្បីចាក់វ៉ាក់សាំងដល់មនុស្សចាស់ និងក្រុមហានិភ័យដទៃទៀតប្រឆាំងនឹងកូវីដ -១៩ បានជួយសង្គ្រោះជីវិតមនុស្សជិត ១៤០,០០០ នាក់ និងការពារការឆ្លងជាង ៣ លាននាក់ រហូតដល់ពាក់កណ្តាលខែ ឧសភា ។ នេះបើយោងតាមការវិភាគរួមគ្នា ដែលបានចេញផ្សាយកន្លងមក។

នៅសប្ដាហ៍ទី ២ នៃខែ ឧសភា មនុស្សជាង ១៥៦ លាននាក់នៅសហរដ្ឋអាមេរិក បានទទួលវ៉ាក់សាំងការពារពីរដងយ៉ាងតិចមួយពី Moderna និង Pfizer ហើយជិត ១២២ លាននាក់នៃពួកគេបានទទួលថ្នាំបង្ការពេញលេញ ដោយយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បានបញ្ជាក់។
ទិន្នន័យថ្មីពី RAND Health Care បានបង្ហាញថា ទោះបីជាតួលេខចុងក្រោយនេះ បង្កើតបានតែជាង ៣៥ភាគរយ នៃចំនួនប្រជាជនរបស់ប្រទេសក៏ដោយ វាគ្រប់គ្រាន់ដើម្បីការពារការស្លាប់ជិត ១៤០,០០០ នាក់ ដែលបណ្ដាលមកពីវីរុសកូវីដ – ១៩។ អ្នកស្រាវជ្រាវ RAND បាននិយាយថា រដ្ឋជាមធ្យមជួបប្រទះការស្លាប់តិចជាង ៥ ដង ពីវីរុស ក្នុងចំណោមប្រជាជនពេញវ័យ ១០,០០០ នាក់។

បើតាមការបញ្ជាក់ពី CDC គិតត្រឹមថ្ងៃអង្គារ មនុស្សជិត ១៦៩ លាននាក់នៅសហរដ្ឋអាមេរិក ត្រូវបានចាក់វ៉ាក់សាំងពេញលេញ មានន័យថា ពួកគេបានទទួលវ៉ាក់សាំងការពារពីរដង ឬវ៉ាក់សាំង Johnson & Johnson តែមួយដងបានគ្រប់គ្រាន់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាមេរិក ចេញចំណាត់ការរកភស្តុតាងចាក់វ៉ាក់សាំង អ្នកល្មើសច្បាប់នឹងរងពិន័យធ្ងន់ធ្ងរ
ចុចអាន៖លួចកាតចាក់វ៉ាក់សាំងពី CDC ទៅលក់ ឱសថការីអាមេរិក ប្រឈមជាប់ពន្ធនាគារ ១២០ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


