ព័ត៌មានអន្ដរជាតិ
ប្រេសិតកំពូលអាមេរិកជំរុញឲ្យលោក Biden ប្រើឥទ្ធិពលដាក់សម្ពាធកាន់តែខ្លាំងលើ អ៊ីរ៉ង់
ប្រេសិតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោក Trump គ្រោងនឹងរឹតបន្តឹងការដាក់ទណ្ឌកម្មលើទីក្រុងតេអេរ៉ង់ក្នុងអំឡុងពេលចុងក្រោយនៃការកាន់អំណាចរបស់ខ្លួន។ លោកក៏បានជំរុញឲ្យប្រធានាធិបតីជាប់ឆ្នោត Joe Biden ប្រើឥទ្ធិពលដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងមួយដើម្បីកាត់បន្ថយការគំរាមកំហែងក្នុងតំបន់និងនុយក្លេអ៊ែរដែលបង្កឡើងដោយសាធារណរដ្ឋឥស្លាមមួយនេះផងដែរ។
ទន្ទឹមនោះ លោក Elliott Abrams បានសរសើរទីប្រឹក្សាសន្តិសុខជាតិរបស់លោក Biden និងជាបេក្ខជនឈរឈ្មោះតំណែងរដ្ឋមន្រ្តីការបរទេសថាជា “មនុស្សអស្ចារ្យ”។ ប៉ុន្តែលោកបានព្រមានប្រឆាំងនឹងរឿងដដែលៗដែលលោកបានមើលឃើញថាជាកំហុសរបស់អតីតប្រធានាធិបតី Barack Obama ក្នុងការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោកប្រធានាធិបតី Donald Trump បានចាកចេញពីកិច្ចព្រមព្រៀងនេះជាឯកតោភាគីកាលពី២ឆ្នាំមុន។

លោក Biden ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាបាននិយាយថា លោកនឹងនាំសហរដ្ឋអាមេរិកទៅរកកិច្ចព្រមព្រៀងសម័យលោក Obama វិញប្រសិនបើអ៊ីរ៉ង់បន្តគោរពតាម។
នៅក្នុងព្រឹត្តិការណ៍របស់វិទ្យាស្ថាន Beirut លោក Abrams បាននិយាយថា រដ្ឋបាលលោក Trump គ្រោងនឹងដាក់សម្ពាធបន្ថែមទៀតទៅលើទីក្រុងតេអេរ៉ង់ជាមួយនឹងការដាក់ទណ្ឌកម្មទាក់ទងនឹងអាវុធ អាវុធប្រល័យលោកនិងសិទ្ធិមនុស្ស។

លោក Abrams បាននិយាយថា លោករំពឹងថា ការចរចានឹងធ្វើឡើងជាមួយអ៊ីរ៉ង់នៅឆ្នាំក្រោយហើយលោកជឿជាក់ថា កិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើងក្រោមរដ្ឋបាលរបស់លោក Biden។
លោកបន្ថែមថា “លោកយល់ឃើញថា រដ្ឋបាលរបស់លោក Biden មានឱកាសដ៏អស្ចារ្យពីព្រោះមានអានុភាពខ្លាំងលើអ៊ីរ៉ង់តាមរយៈការដាក់ទណ្ឌកម្ម”។ លោកបន្តថា លោកមើលឃើញនូវឱកាសក្នុងការធ្វើការជាមួយប្រទេសបារាំង អាល្លឺម៉ង់និងចក្រភពអង់គ្លេសក៏ដូចជាសម្ព័ន្ធមិត្តក្នុងតំបន់ផងដែរដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដែលដោះស្រាយទាំងការគំរាមកំហែងមីស៊ីលនិងក្នុងតំបន់ដោយអ៊ីរ៉ង់។

លោកលើកឡើងថា “ប្រសិនបើយើងបោះបង់ចោលអានុភាពដែលយើងមាន វាពិតជាគួរឲ្យខ្លោចផ្សានិងល្ងង់ខ្លៅណាស់។ ប៉ុន្តែប្រសិនបើយើងប្រើវា ខ្ញុំគិតថានឹងមានឱកាសមួយសម្រាប់កិច្ចព្រមព្រៀងដែលមានលក្ខណៈស្ថាបនាដែលអាចដោះស្រាយបញ្ហាទាំងអស់នេះបាន”។
គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងតេអេរ៉ង់បានកើនឡើងខ្ពស់ចាប់តាំងពីលោក Trump បោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងឡើងវិញដើម្បីដាក់សម្ពាធដល់អ៊ីរ៉ង់ឲ្យចរចាកាន់តែស៊ីជម្រៅលើកម្មវិធីនុយក្លេអ៊ែរ ការអភិវឌ្ឍមីស៊ីលផ្លោងនិងការគាំទ្ររបស់ខ្លួនលើទាហានស៊ីឈ្មួលក្នុងតំបន់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ មន្រ្តី CIA ស្លាប់ក្នុងការប្រយុទ្ធគ្នានៅប្រទេសសូម៉ាលី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


