Connect with us

ព័ត៌មានអន្ដរជាតិ

មន្រ្តី CIA ស្លាប់ក្នុងការប្រយុទ្ធគ្នានៅប្រទេសសូម៉ាលី

បានផុស

នៅ

ដោយដកស្រង់សម្ដីអតីតមន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កាសែត New York Times បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) បានទទួលមរណភាពដោយសារការរងរបួស ក្នុងអំឡុងពេលបេសកកម្មនៅប្រទេសសូម៉ាលីកាលពីចុងសប្តាហ៍ ។

របាយការណ៍កាលពីថ្ងៃពុធបាននិយាយថា មន្រ្តី CIA គឺជាអតីតទាហានជើងទឹកអាមេរិក ប៉ុន្តែអត្តសញ្ញាណរបស់មន្រ្តីនោះមិនបានត្រូវបានបង្ហាញជាសាធារណៈនោះទេ ។ របាយការណ៍នោះបានបន្ថែមទៀតថា គាត់ក៏ជាសមាជិកម្នាក់នៃផ្នែកយោធាប៉ារ៉ារបស់ CIA ផងដែរ ។

ក្រសួងការពារជាតិអាមេរិកបាននិយាយនៅក្នុងរបាយការណ៍មួយថា ក្រុមសកម្មប្រយុទ្ធមកពីក្រុម al-Shabab បានបន្តការវាយប្រហារនៅអាហ្វ្រិកខាងកើត ខណៈដែលកងកម្លាំងអាមេរិកបានកែលម្អផែនការផ្លាស់ប្តូរការទទួលខុសត្រូវផ្នែកសន្តិសុខដល់ប្រទេសសូម៉ាលី ពីព្រោះកងកម្លាំងសូម៉ាលីខ្វះការអភិវឌ្ឍក្នុងព្រឹត្តិការណ៍សំខាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុនក្រសួងការបរទេសបានប្រកាសថា មេដឹកនាំក្រុម al-Shabab ត្រូវបានគេចាត់ទុកថាជា “ភេរវករសកលដែលបានបង្កើតឡើងយ៉ាងពិសេស” ។ មេដឹកនាំម្នាក់នៃក្រុមនេះគឺលោក Maalim Ayman ត្រូវបានគេចាត់ទុកថាជាអ្នកនៅពីក្រោយការវាយប្រហារដែលបានសម្លាប់ទាហានអាមេរិកម្នាក់ និងអ្នកម៉ៅការ ២ នាក់នៅក្នុងប្រទេសកេនយ៉ាកាលពីខែមករាឆ្នាំ ២០២០ ។

យោងតាមលោក Nathan Sales អ្នកសម្របសម្រួលផ្នែកប្រឆាំងភេរវកម្មបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនចាត់ទុកក្រុម al-Shabab នៅតែជាការគំរាមកំហែងទាំងនៅក្នុងប្រទេសសូម៉ាលី និងក្នុងតំបន់ ហើយសហរដ្ឋអាមេរិកនឹងប្រើឧបករណ៍ទាំងអស់ដែលមានដើម្បីកម្ចាត់ក្រុមនេះ ។

ជាមួយគ្នានេះទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងពិចារណាដកកងទ័ពអាមេរិកស្ទើរតែទាំងអស់ដែលឈរជើងនៅប្រទេសសូម៉ាលីនៅពេលនេះ ។ កាលពីដើមខែតុលា ប្រធានាធិបតីអាមេរិកបានសរសេរលើ Twitter ថា រដ្ឋបាលរបស់លោកបានផ្អាកការចូលរបស់ជនភៀសខ្លួនដែលមកពីប្រទេសដែលមានការសម្របសម្រួលភេរវកម្ម រួមទាំងសូម៉ាលីផងដើម្បីការពារភេរវកម្មអ៊ីស្លាមរ៉ាឌីកាល់” ពីការចូលព្រំដែនអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម