ព័ត៌មានអន្ដរជាតិ
លោក ត្រាំ វាយប្រហារលោក បៃដិន ថា អាម៉ាស់មុខបំផុតនៅអាហ្វហ្គានីស្ថាន
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី២២ ខែសីហា បានបើកការវាយប្រហារលើលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជុំវិញការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានតាមអ្វីដែលលោកហៅថា «ជារឿងអាម៉ាស់មុខគោលនយោបាយការបរទេសបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក»។
លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណៈដែលកំពុងប្រុងប្រែងដើម្បីលទ្ធភាពឈរបោះឆ្នោតប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៤បានស្តីបន្ទោសម្តងហើយម្តងទៀតលើលោក ចូ បៃដិន ដែលមកពីគណបក្សប្រជាធិបតេយ្យចំពោះបរាជ័យរបស់អាហ្វហ្គានីស្ថានទៅកណ្តាប់ដៃរបស់សកម្មប្រយុទ្ធតាលីបង់ បើទោះជាការដកទ័ពអាមេរិកដែលនាំឲ្យដួលរលំនេះបានចរចារផ្ទាល់ដោយរដ្ឋបាលរបស់លោកក៏ដោយ។

លោក ត្រាំ មានប្រសាសន៍ក្នុងការជួបជុំអ្នកគាំទ្ររបស់លោកនៅជិត Cullman រដ្ឋ Alabama ថា ៖«ការចាកចេញដ៏វឹកវររបស់លោក បៃដិន ពីអាហ្វហ្គានីស្ថានគឺបង្ហាញពីការភ្ញាក់ផ្អើលបំផុតនៃអសមត្ថភាពរបស់មេដឹកនាំប្រទេសមួយ»។
មេដឹកនាំតាលីបង់បានកំពុងត្រៀមបង្កើតរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីកម្លាំងទ័ពរបស់ពួកគេកាន់កាប់ប្រទេស ស្របពេលកម្លាំងទ័ពដឹកនាំដោយអាមេរិកបានដកចេញ ក្រោយបំពេញបេសកកម្មរយៈពេល២០ឆ្នាំ។
ចំពោះបញ្ហានេះ លោក បៃដិន បានរិះគន់កងទ័ពអាហ្វហ្គានីស្ថានចំពោះការបដិសេធប្រយុទ្ធ។ លោកថ្កោលទោសរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលត្រូវបានបណ្តេញចេញ និងប្រកាសថា លោកទទួលកិច្ចព្រមព្រៀងដកទ័ពដ៏អាក្រក់ពីលោក ត្រាំ។

នៅក្នុងការជួបជុំនោះ លោក ដូណាល់ ត្រាំ បានបន្ទោសស្ថានភាពលើ លោក ចូ បៃដិន ដែលមិនអនុវត្តតាមផែនការដែលរដ្ឋបាលរបស់លោកបានដាក់ចេញ និងបានសម្តែងការសោកស្តាយចំពោះបុគ្គលិក និងឧបករណ៍អាមេរិកដែលទុកចោលនៅពេលកម្លាំងទ័ពដកចេញ។
លោក ត្រាំ មានប្រសាសន៍ថា ៖«នេះមិនមែនជាការដកទ័ពទេ។ នេះគឺជាការចុះចាញ់ទាំងស្រុង»។ យើងអាចចាកចេញដោយកិត្តិយស។ យើងគួរចាកចេញដោយកិត្តិយស។ ផ្ទុយទៅវិញ យើងទទួលបានលទ្ធផលផ្ទុយពីកិត្តិយស»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


