ព័ត៌មានអន្ដរជាតិ
ចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន បដិសេធមិនចុះចាញ់ តាលីបង់ ហើយព្រមានសង្គ្រាមនឹងផ្ទុះឡើង
លោក Ahmad Massoud កូនប្រុសរបស់អតីតមេដឹកនាំប្រឆាំងតាលីបង់លោក Ahmad Shah Massoud បាននិយាយថា លោកនឹងមិនចុះចាញ់ក្នុងការដណ្ដើមយកតំបន់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ឡើយ ។

លោក Massoud បានអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលទ្រង់ទ្រាយធំមួយ ដើម្បីគ្រប់គ្រងប្រទេសដោយមានការចូលរួមពីពួកតាលីបង់ ហើយព្រមានថា សង្គ្រាមនឹងមិនអាចជៀសបានទេ ប្រសិនបើតាលីបង់បដិសេធការសន្ទនាណាមួយ ។

បើយោងតាមសារព័ត៌មាន AFP បានឲ្យដឹងថា រហូតមកដល់ពេលនេះ លោក Massoud បានប្រមូលផ្តុំកម្លាំងប្រយុទ្ធប្រហែល ៩ ពាន់នាក់នៅក្នុងចលនាតស៊ូមួយគឺរណសិរ្សតស៊ូជាតិ (ហៅកាត់ថា NRF) ដែលត្រូវបានគេស្គាល់ផងដែរថាជា ចលនាតស៊ូប្រដាប់អាវុធតាមជ្រលងភ្នំ Panjshir ប្រឆាំងនឹងតាលីបង់ ។

ទន្ទឹមនោះ អ្នកនាំពាក្យ NRF លោក Ali Maisam Nazary បានប្រាប់ AFP ថា គោលដៅចម្បងរបស់ក្រុមនេះ គឺដើម្បីចៀសវាងការបង្ហូរឈាមនៅអាហ្វហ្គានីស្ថាន និងសង្កត់ធ្ងន់លើប្រព័ន្ធរដ្ឋាភិបាលថ្មី ប៉ុន្តែពួកគេក៏ត្រៀមខ្លួនសម្រាប់ជម្លោះផងដែរ ហើយប្រសិនបើតាលីបង់មិនចរចា ពួកគេនឹងប្រឈមមុខនឹងការប្រយុទ្ធនៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ លោក បៃដិន ថា ការដាក់ទណ្ឌកម្មលើ តាលីបង់ រង់ចាំមើលពួកគេធ្វើអ្វីបន្តទៀត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


