Connect with us

ព័ត៌មានជាតិ

ភ្លៀងនៅខេត្តព្រះសីហនុ គឺជាភ្លៀងដ៏អាក្រក់ ដែលកម្ពុជាពុំធ្លាប់ជួបប្រទះ ក្នុងពេល៣០ឆ្នាំមកនេះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ មានភ្លៀងធ្លាក់​រាយប៉ាយ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានខេត្តខ្លះ មានភ្លៀងធ្លាក់ច្រើន និងខ្លះខេត្តមានមធ្យម និង​ខេត្ត​មានភ្លៀងធ្លាក់ច្រើនមែនទែន។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់​អ្នក​សារ​ព័​ត៌​មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៦ ខែសីហានេះថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងទទួលឥទ្ធិពលពី ជ្រលងសម្ពា​ធ​ទា​ប និងប្រព័ន្ធសម្ភាធទាប ហើយខ្យល់មូសុង​និរតី​ ក៏មានលក្ខណៈល្អដែរ ដែលនាំឲ្យមានភ្លៀងធ្លាក់ រាយប៉ាយទូ​ទាំ​ង​ប្រទេស។

លោក ចាន់ យុត្ថា បានកត់សម្គាល់ថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង នៅក្នុងខេត្តព្រះ​សីហនុ។ លោកថា ភ្លៀងនៅខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ គឺជាភ្លៀងដ៏អាក្រក់ ដែល​កម្ពុជាពុំធ្លាប់ជួបប្រទះទេ ក្នុងរយៈពេល​ប្រ​មាណ៣០ឆ្នាំចុងក្រោយនេះ ដែលមានបរិមាណទឹកភ្លៀង រហូតដល់​២៧​៩មីល្លីម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ ក្រសួងធនធានទឹក បានថ្លែងយ៉ាងដូច្នេះថា «យើងមើលខេត្តព្រះសីហនុ គឺជាភ្លៀងដ៏អាក្រក់បំផុត ដែ​លយើងមិនដែលជួបប្រទះទេ ក្នុងរយៈពេលប្រមាណ យើងគិតថា៣០ឆ្នាំចុងក្រោយនេះ គឺជាលើកទី១ហើយ..។ ហើយ២០១៩ យើងជួបម្ដងដែរ ខែ៨ដូចគ្នា តែពេលនោះ វាភ្លៀងរយៈពេល១០ម៉ោងឯណោះ ហើយក្នុង​កម្រិត​តែ២៧២មីល្លីម៉ែត្រទេ លើកនេះយើងភ្លៀង៥ម៉ោង តែខ្លាំងតែ៣ម៉ោងទេ បាន ន័យថា ពីម៉ោង៥ ដល់ម៉ោង៨យប់​ហ្នឹង ហើយរួចពីហ្នឹងចាប់ផ្ដើមភ្លៀង១ម៉ោងដំបូង ភ្លៀងក្នុងកម្រិតមធ្យម ហើយមួយម៉ោងចុងក្រោយ គឺក្នុងកម្រិត​មធ្យមដែរ»។

មន្ត្រីជាន់ខ្ពស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងទៀតថា ភ្លៀងនៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០២១នោះ គឺមានរយៈពេល៥ម៉ោង ហើយភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ម៉ោង ដែលមានបរិ​មា​ណ​ចំនួន​ ២៧៩មីល្លីម៉ែត្រ ដែលច្រើនជាងបរិមាណទឹកភ្លៀង នៅឆ្នាំ២០១៩ ដែលមានចំនួន ២៧២មីល្លីម៉ែត្រតែ​ប៉ុណ្ណោះ។ ក្នុងនោះ ភ្លៀងនៅឆ្នាំ២០១៩ មានរយៈពេល ដល់ទៅ១០ម៉ោង ហើយភ្លៀងនៅខេត្តព្រះសីហនុ កាលពី​អង្គារ​កន្លងទៅនេះ មានរយៈពេលតែ៥ម៉ោងប៉ុណ្ណោះ។

លោក ចាន់ យុត្ថា បានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី២៦ ខែសីហានេះ ប្រទេសកម្ពុជា នៅតែបន្តទទួលឥទ្ធិ ពលពី​ប្រព័ន្ធ​សម្ភាធទាប និងជ្រលងសម្ពាធទាប ព្រមទាំងខ្យល់មូសុងនិរតី ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ រាយប៉ាយ​នៅ​ក្នុងក្របខណ្ឌទូទាំងប្រទេសបន្តទៀត។

សូមជម្រាបថា កាលពីនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង៥ និង០០នាទីល្ងាច ដល់ម៉ោង៨ និង០០នាទីយប់មានភ្លៀងធ្លាក់ខ្លាំង ដោយកម្រិតទឹកភ្លៀងកើនឡើង ពីចន្លោះ១២០មីល្លី​ម៉ែត្រ ទៅដល់២៧៩មីល្លីម៉ែត្រ បណ្តាលឲ្យទឹកជន់លិច នៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០ និង០០នាទីយប់ ទឹកភ្លៀងបានស្រកវិញ នៅតាមអូរប្រឡាយសំខាន់ៗ នៅក្នុងក្រុងព្រះសីហនុ។ នេះបើតាមការឲ្យដឹង ពី​រដ្ឋ​បាលខេត្តព្រះសីហនុ។

បើយោងតាមការព្យាករណ៍ នឹងមានករណីភ្លៀងធ្លាក់ ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ។ ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំង ដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះ បើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើ រតាមដងផ្លូវជម្រាលភ្នំ និងទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៥ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៧ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៧ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម