ព័ត៌មានអន្ដរជាតិ
ការស្លាប់កើនដល់ជាង១៧០នាក់ពីការវាយប្រហារនៅកាប៊ុល
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅហ្វូងមនុស្សនៅព្រលានយន្តហោះកាប៊ុលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្ររហូតដល់ពេលនេះ មនុស្សស្លាប់បានកើនឡើងដល់១៧០នាក់។

តាមសេចក្តីរាយការណ៍ផ្សាយបន្តផ្ទាល់របស់ CNN បានឲ្យដឹងថា៖
- សមាជិកកម្លាំងទ័ពសហរដ្ឋអាមេរិក១៣នាក់ត្រូវបានសម្លាប់ និង១៨នាក់បានរបួសពីការវាយប្រហារមួយនៅព្រលានយន្តហោះកាប៊ុល។ នេះបើតាមការឲ្យដឹងពីប្រធានបញ្ជាការកណ្តាលអាមេរិកបាននិយាយ។
- រហូតដល់ពេលនេះ មនុស្សជាង១៧០នាក់ត្រូវបានសម្លាប់ និងហោចណាស់២០០នាក់បានរបួស។ នេះបើយោងតាមមន្ត្រីក្រសួងសុខាភិបាលសាធារណៈអាហ្វហ្គានីស្ថានបានបញ្ជាក់។
- ការវាយប្រហារបានកើតមានឡើងនៅពេលសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗកំពុងព្យាយាមជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន មុនពេលកាលបរិច្ឆេទកំណត់ត្រឹមថ្ងៃទី៣១ ខែសីហានេះសម្រាប់ការដកកងទ័ពចេញរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។
- មនុស្ស៤២០០នាក់ត្រូវបានជម្លៀសចេញពីព្រលានយន្តហោះកាប៊ុលក្នុងរយៈពេល១២ម៉ោងចុងក្រោយគិតកាលពីថ្ងៃសុក្រម្សិលមិញ។
- មន្ទីរបញ្ចកោណបាននិយាយថា បច្ចុប្បន្ននេះ ព្រលានយន្តហោះកាប៊ុលមិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់ទេ ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងទ័ពអាមេរិកដដែល។
- តាមការឲ្យដឹងពីក្រសួងការបរទេសអាមេរិកថា ខ្លួនមិនដឹងច្បាស់ទេថានៅពេលណាទើបការហោះហើរនឹងបន្តប្រតិបត្តិការធម្មតាវិញនៅព្រលានយន្តហោះកាប៊ុល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


