ព័ត៌មានជាតិ
អាជ្ញាធរស្រុកអន្លង់វែង ផាកពិន័យពលរដ្ឋ ០៦ នាក់ ដែលមិនគោរពតាមសារាចររបស់ក្រសួងសុខាភិបាល
រដ្ឋបាលស្រុកអន្លង់វែង ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង រួមជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរភូមិឃុំ និងប្រជាការពារ នៅវេលាម៉ោង១៥និង ៣០ នាទី ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២១ នេះ ចុះល្បាតត្រួតពិនិត្យផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋនិងអាជីវករដែលលក់ដូរក្នុងផ្សារ និងតាមផងផ្លូវទីសាធារណៈ ឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមទូទៅ ដើម្បីឲ្យពួកគាត់ប្រកាន់ភ្ជាប់នូវការពាក់ម៉ាស់ រក្សាគម្លាត គ្មានការជួបជុំ លាងដៃនឹងអាកុល។

រដ្ឋបាលស្រុកចុះត្រួតពិនិត្យនៅតាមបរិវេណផ្សារដូចជា៖ ផ្សារថ្មីអន្លង់វែង ផ្សារអូរជីក និងផ្សាររង្វង់មូលស្រុកអន្លង់វែង ដើម្បីផាកពិន័យអន្តរកាលទៅលើប្រជាពលរដ្ឋណាដែលល្មើសមិនគោរពតាមការណែនាំរបស់អាជ្ញាធរ និងវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តឲ្យបាននូវវិធានការ ” ៣កុំនិង៣ការពារ” ដែលជាលទ្ធផល ផាកពិន័យលើប្រជាជាពលរដ្ឋដែលមិនបានពាក់ម៉ាស់ចំនួន១នាក់ពិន័យ ២សែនរៀល ដែលមាន

១. ឈ្មោះ ផន រតនា ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិស្លែងពណ៏ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
២. ឈ្មោះ សាន ណារ៉ុង ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
៣. ឈ្មោះ លួង វល័ក្ខ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
៤. ឈ្មោះ ជា ចិត្ត ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
៥. ឈ្មោះ ជុំ ចិត្ត ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
៦. ឈ្មោះ អង់ ភ័ណ្ឌ ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិ កណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។



ហើយអាជ្ញាធរក៏ទុករយះពេលចំនួន ៣០ថ្ងៃក្នុងការយកប្រាក់ទៅបង់នៅច្រកចេញចូលតែមួយសាលាស្រុកអន្លង់វែង។

រដ្ឋបាលស្រុកអន្លង់វែង នឹងបន្តធ្វើការផាកពិន័យ ជាបន្តទៀតចំពោះប្រជាពលរដ្ឋណាឬបុគ្គលណា ដែលបំពានមិនគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ ដែលជាការកាត់ផ្ដាច់ ទប់ស្កាត់ មិនឲ្យរីករាលដាលនៃជំងឺកូវីដ១៩ ចូលទៅមូលដ្ឋាន ក៏ដូចជាសហគមន៍៕
អត្ថបទ៖ចាន់ ធី
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


