ព័ត៌មានជាតិ
ចាប់ជនសង្ស័យគ្រឿងញៀន៣នាក់ដកហូតលុយ១៥លានរៀល និងសម្ភារថ្នាំញៀនមួយចំនួន
ជនសង្ស័យប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន ក្នុងករណីជួញដូរគ្រឿងញៀនដោយបានដកហូតថ្នាំញៀនចំនួន៥១កញ្ចប់ លុយ១៥លានរៀល និងសម្ភារៈមួយចំនួនទៀត។
ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិឧទុម្ពរឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុករលាប្អៀរ បានអោយដឹងថា ក្រោមបញ្ជារលោកស្នងការ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាអាជ្ញា កម្លាំងជំនាញសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការនគរបាលស្រុករលាប្អៀរ បានបង្ក្រាបករណីរក្សាទុកជួញដូរ សមគំនិត នឹងផ្ដល់ទីតាំង នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ឃាត់ជនសង្ស័យប្រុសស្រីចំនួន៣នាក់ និងដកហូតប្រាក់ចំនួន១៥លានរៀល ថ្នាំញៀនចំនួន៥១កញ្ចប់ ទម្ងន់៣១,១១ ក្រាម ទូរសព្ទ២គ្រឿង និងឧបករណ៍វេចខ្ចប់ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់សម្រាប់ជក់ថ្នាំញៀនមួយចំនួនផងដែរ។
ជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលា ការដើម្បីចាត់ការបន្តតាមនិតិវិធី៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


