ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដាក់ចេញអនុសាសន៍៣ចំណុចដើម្បីបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹក នាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជាបានដាក់ចេញនូវចេញអនុសាសន៍៣ចំណុចក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។
នៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២០ខាងមុខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានមានប្រសាសន៍ថាវិធានការចំនួន៣នោះរួមមានទី១.ចូលរួមទប់ស្កាត់មិនឲ្យមានការឆ្លងថ្មីជាពិសេសក្នុងចំណោមយុវវ័យនិងទប់ស្កាត់ការចម្លងពីម្តាយទៅកូន។ទី២. ផ្ដល់សេវាគាំទ្រចិត្តសាស្ត្រសង្គមដល់អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍និងទី ៣. បន្តពង្រឹងនិងពង្រីកការអប់រំផ្សព្វផ្សាយលើកកម្ពស់លុបបំបាត់រាល់ទម្រង់នៃការមាក់ងាយនិងរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអំពាវនាវដល់សាខាអនុសាខាកាកបាទក្រហមកម្ពុជាយុវជនអ្នកស្ម័គ្រចិត្តត្រូវពង្រឹងនិងពង្រីកការផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាអេដស៍និងជំងឺកូវីដ១៩ដល់សហគមន៍ជនបទ និងត្រូវផ្ដល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍រស់នៅធម្មតាតាមបែបគន្លងថ្មី។
សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានប្រព្រឹត្តិ ឬ សង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍សូមប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សានិងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់នៅតាមសេវាសាធារណៈសេវាអង្គការសង្គមស៊ីវិលដើម្បីឆាប់បានដឹងពីស្ថានភាពរបស់ខ្លួនដើម្បី ទទួលបានថ្នាំព្យាបាលបានទាន់ពេលវេលា។
ចំណែកស្ត្រីមានផ្ទៃពោះត្រូវប្រញាប់រួសរាន់ទៅស្វែងរកសេវាថែទាំនិងពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវនិងទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្ដាយទៅកូនហើយសូមបញ្ឈប់ដាច់ខាតនូវគ្រប់ទម្រង់មាក់ងាយនិងរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ព្រោះជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាផងនិងជាទង្វើអមនុស្សធម៌ផង។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរឬមានការប្រព្រឹត្តិប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍សូមប្រើប្រាស់ស្រោមអនាម័យឲ្យបាន១០០ភាគរយនៅរៀងរាល់ពេលដែលមានទំនាក់ទំនងផ្លូវភេទ។
ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃអ្នកផ្ទុកមេរោគអេដស៍អាយុចន្លោះពី១៩ដល់៤៩ឆ្នាំថយចុះពី១.៦ភាគរយនៅឆ្នាំ១៩៩៨ធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹម០,៥ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៩ ខណៈបច្ចុប្បន្ននេះមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧ម៉ឺននាក់ក្នុងនោះមាន៩២ភាគរយបានជួយសម្រាលបន្ទុកនិងលើកទឹកចិត្តឲ្យពួកគេរស់នៅតាមបែបគន្លងថ្មីដើម្បីការពារការឆ្លងជំងឺកូវីដ១៩។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្តថា« ថ្វីត្បិតតែកម្ពុជាសម្រេចបាននូវជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយក៏ស្ថានភាពជោគជ័យរបស់យើងនៅផុយស្រួយនៅឡើយ ព្រោះថាយើងអាចភ្លេចអេដស៍តែអេដស៍មិនភ្លេចយើងឡើយ។ បើយើងធ្វេសប្រហែសតែបន្តិចដោយប្រការណាមួយនោះការរីករាលដាលមេរោគអេដស៍និងអាចផ្ទុះឡើងជាមិនខានឡើយ ជាពិសេសយើងមានការព្រួយបារម្ភក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរសក្រុមបំប្លែងភេទក្រុម អ្នកប្រើប្រាស់និងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថានកំសាន្តសប្បាយ មនុស្សពេញវ័យក្រុមយុវវ័យក្រុមប្រជាជនចំណាកស្រុកជាដើម»៕
ដោយ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


