ព័ត៌មានជាតិ
ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី នាំ យកស្បៀងអាហារ ចែកជូន ពលរដ្ឋខ្មែរ ១០០គ្រួសារ ដែលកំពុងជួបការខ្វះខាត
កាលពីនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី រួមជាមួយក្រុមការងារស្ថានទូត បានចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋខ្មែរ ចំនួន១០០គ្រួសារ នៅតំបន់ Mur រដ្ឋចូហូរ ដែលកំពុងជួបការខ្វះខាត ក្នុងអំឡុងពេលប្រទេសម៉ាឡេស៊ី បានបិទខ្ទប់ប្រទេស និងបន្តរឹត បន្តឹងវិធានការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើតាមលោក កុយ គួង រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក កុយ គួង បានឲ្យដឹងថា ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ លោកឯកអគ្គរាជទូត បានជួយឧបត្ថម្ភថវិកាមួយចំនួន ដល់ស្ត្រីមានផ្ទៃពោះ ចំនួន១២នាក់ និងអ្នកជំងឺមហារីកម្នាក់ផងដែរ៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ