Connect with us

សុខភាព

៣ចំណុចសំខាន់ណាស់ ឪពុកម្តាយមិនត្រូវព្រងើយកន្តើយ ពេលកូនចាក់វ៉ាក់សាំងរួច

បានផុស

នៅ

កុំថាឡើយមនុស្សពេញវ័យ សូម្បីកុមារតូចៗក៏ត្រូវការរបបអាហារ បូករួមនឹងសកម្មភាពមួយចំនួន បន្ទាប់ពីចាក់ថ្នាំបង្ការកូវីដ-១៩ ដើម្បីជួយជំរុញប្រសិទ្ធភាពវ៉ាក់សាំងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចថ្មីៗ ប្រសិនបើឪពុកម្ដាយឬអាណាព្យាបាល ព្រងើយកន្តើយចំពោះទម្លាប់ហូបចុក និងការរស់នៅរបស់កុមារ វាអាចបណ្ដាលឱ្យថ្នាំបង្ការមិនអាចឆ្លើយតបពេញលេញលើសរីរាង្គរបស់ពួកគេ។ ហេតុនេះបានជាឪពុកម្ដាយ ត្រូវដឹងអំពីប្រការគួរធ្វើចំពោះកុមារ ក្រោយចាក់វ៉ាក់សាំងកូវីដរួចទាំងពីរលើក ក្នុងការជំរុញដល់ប្រព័ន្ធភាពស៊ាំដើម្បីពន្លឿនល្បឿនបង្កើតអង់ទីគ័រការពាវីរុស។

ជំរុញយក្មេងផឹកទឹកឱ្យបានច្រើន៖ ក្រោយចាក់វ៉ាក់សាំងរួច ទាំងក្មេងទាំងចាស់នឹងមានអាការមិនស្រួល ឬក្ដៅខ្លួន ដែលប្រការនេះជាហេតុបណ្ដាលឱ្យរាងកាយខ្វះជាតិទឹក។ ដូច្នេះសូមជំរុញកូនៗដែលមិនទម្លាប់ផឹកទឹកច្រើន ធ្វើយ៉ាងណាផឹកទឹកឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ២លីត្រ ក្នុងមួយថ្ងៃ។

ឱ្យក្មេងសម្រាកគ្រប់គ្រាន់៖ បើយោងសម្ដីតាមវេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បានអះអាងថា  ចំពោះមនុស្សពេញវ័យក្រោយទទួលវ៉ាក់សាំងត្រូវតែគេងឱ្យបានយ៉ាងហោច ៧ម៉ោង។ ដោយឡែកក្មេងៗ ជាទូទៅ ពួកគេត្រូវការគេងយ៉ាងហោច ៨ម៉ោង ក្នុងមួយថ្ងៃ។ ហេតុនេះ ក្រោយពេលចាក់វ៉ាក់សាំងរួច គួរកុំបណ្ដោយឱ្យកុមារគេងតិចជាង ៨ម៉ោង ព្រោះបង្ការប្រព័ន្ធភាពស៊ាំពួកគេចុះខ្សោយ ពិបាកធ្វើការជាមួយវ៉ាក់សាំង។

យកចិត្តទុកដាក់របបអាហារ៖ ដើម្បី​បង្កើន​ភាព​ស៊ាំ​ក្នុង​រាងកាយបានរហ័ស ​ជួយ​ប៉ូវ​កម្លាំង និងជួយ​កាត់បន្ថយ​ការឈឺចាប់​ ព្រមទាំង​រលាក​ក្រោយ​ពេល​ចាក់វ៉ាក់សាំង​ គួរឱ្យក្មេងហូប​ស៊ុប ជាពិេសសសម្លទឹក មានបន្លែត្រីសាច់ផ្សេងៗ។ ​

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក ទូន្មានចំពោះមនុស្សពេញវ័យ ក៏ដូចជាកុមារដែរ ឱ្យទទួលទានអាហារសម្បូរជីវជាតិ បន្លែបៃតង និងចៀសវាងអាហារខ្លាញ់ច្រើន ប្រៃពេកឬផ្អែមពេក ដើម្បីធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទ្វេរឡើង៕

អត្ថបទ៖ សន្យា

ចុចអាន៖ កុំឱ្យកូនទទួលទានអាហារ ៣មុខនេះ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដរួចភ្លាម

ចុចអាន៖ ប្រការចាំបាច់ត្រូវចៀសវាងសម្រាប់កុមារ មុននិងក្រោយពេលចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម