ព័ត៌មានជាតិ
សាលារៀន គ្រឹះស្ថានសាធារណៈ ក្នុងខេត្តរតនគិរីត្រូវបានបើកឲ្យដំណើរការឡើងវិញ
រតនគិរី ៖ ក្រសួងអប់រំយុវជន និងកីឡា លេខ៣៤៥៨ អយក.រប ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានបើកឲ្យដំណើរការសាលារៀនឡើងវិញ តាមគ្រឹះស្ថានសាធារណៈ ជាបណ្ដុំតូចៗក្នុងថ្នាក់ និងបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ដែលមានចំនួនសិស្សតិចជាង១៥នាក់ ក្នុងមួយកម្រិតថ្នាក់ ជាដំណាក់កាលសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ខេត្តរតនគិរី។
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឲ្យដឹងថា ការបើកឲ្យដំណើរការសាលារៀនឡើងវិញតាមគ្រឹះស្ថានសាធារណៈជាបណ្ដុំតូចៗក្នុងថ្នាក់ និងបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញក្នុងខេត្តរតនគិរី គឺបានធ្វើការណែនាំដល់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុក ឲ្យសហការជាមួយអភិបាលនៃគណៈអភិបាលក្រុងស្រុក ដើម្បីចុះពិនិត្យ និងវាយតម្លៃគ្រឹះស្ថានសិក្សាសាធារណៈ នៅតាមទីតាំង ដែលមានហានិភ័យទាប ដើម្បីកំណត់ឲ្យបានច្បាស់លាស់នូវចំនួនគ្រឹះស្ថានសិក្សា ដែលអាចបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំតូចៗក្នុងថ្នាក់ ត្រូវរៀបចំឆ្លាស់វេនគ្នា ឫរៀនតាមបែបចម្រុះ ដែលមានចំនួនសិស្សតិចជាង ១៥នាក់ និងតំបន់ដែលមានហានិភ័យខ្ពស់។
លោកថា ការអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ឫអនុវត្តការសិក្សាពីចម្ងាយ ក្នុងខេត្តរតនគិរីមានដូចខាងក្រោម៖
១-ចំនួនគ្រឹះស្ថានសិក្សាសាធារណៈតាមក្រុងស្រុក ដែលអាចបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំតូចៗក្នុងថ្នាក់មានចំនួន ២០៩កន្លែង ក្នុងនោះបឋមសិក្សាមានចំនួន ១៨៨កន្លែង អនុវិទ្យាល័យមានចំនួន ០៨កន្លែង និងវិទ្យាល័យមានចំនួន ១៣កន្លែង។
២-ចំនួនគ្រឹះស្ថានសិក្សាសាធារណៈតាមក្រុងស្រុក ដែលមានហានិភ័យខ្ពស់ ជាប់ជាមណ្ឌលព្យាបាល និងទីតាំងចាក់វ៉ាក់សាំង ត្រូវបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ឬអនុវត្តការសិក្សាពីចម្ងាយ និងការចែកសន្លឹកកិច្ចការសិស្សតាមបណ្ដុំតូចៗតាមខ្នងផ្ទះមានចំនួន ២២៧កន្លែង ក្នុងនោះមត្តេយ្យសិក្សារដ្ឋ និងមត្តេយ្យសិក្សាសហគមន៍ មានចំនួន ១៨៤កន្លែង បឋមសិក្សាមានចំនួន ៣៤កន្លែង អនុវិទ្យាល័យមានចំនួន ០៤កន្លែង និងវិទ្យាល័យមានចំនួន ០៥កន្លែង។
សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានសិក្សានានានៅក្នុងក្រុងបានលុងមិនទាន់បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះទេ ដោយសារស្ថានភាពមិនទាន់ធូរស្រាល រដ្ឋបាលក្រុងបានលុង ស្នើសុំបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ និងចែកសន្លឹកកិច្ចការសិស្ស ជាបណ្ដុំតូចៗតាមខ្នងផ្ទះ រហូតទាល់តែស្ថានភាពប្រសើរឡើងវិញ ដោយសារក្រុងបានលុងនៅជាតំបន់ដែលមានហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩នៅឡើយ៕
ដោយ ៖ វុទ្ធឦសាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង