ព័ត៌មានអន្ដរជាតិ
លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើកដំបូងក្នុងជីវិត
បុរសថៃវ័យ៧០ឆ្នាំ ដែលមានឈ្មោះ Loi Tapila ជាអ្នកនៅខេត្ត Ubon Ratchathani ភាគឥ្ឍសានប្រទេសថៃ បានបំពេញក្តីស្រមៃទៅលេងសមុទ្រជាលើកដំបូងក្នុងឆាកជីវិតរបស់ខ្លួន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod របស់ប្រទេសថៃ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងបន្ថែមថា លោកតា Loi ដែលមានរបរជាអ្នកប្រមូលអេតចាយបានក្លាយជាបុគ្គលល្បីល្បាញលើបណ្តាញសង្គម ចាប់តាំងពីលោកបានធ្វើដំណើរពីខេត្ត Ubon Ratchathani ទៅកាន់ខេត្តត្រាត ភាគអាគ្នេយ៍ប្រទេសថៃដែលមានព្រំដែនជាប់ខេត្តកោះកុង ប្រទេសកម្ពុជា ។ លោកតាបានធ្វើដំណើរដោយជិះម៉ូតូរម៉ករបស់លោក ចេញដំណើរពីថ្ងៃទី៣ ខែមីនាកន្លងទៅ រហូតដល់មានការជួយគាំទ្រ និងចេញឧបត្ថម្ភពីសាធារណជននាថ្ងៃទី៩ ខែមីនា ដើម្បីសម្រេចក្តីស្រមៃ ។
ដោយសារតែ ការធ្វើដំណើររបស់លោកតា ក៏ដូចជាការផ្សព្វផ្សាយពីទេសចរក្នុងខេត្តផងនោះ អាជ្ញាធរទេសចរណ៍ខេត្តត្រាត ប្រទេសថៃ បានឧបត្ថម្ភដល់លោកតា នូវការស្នាក់នៅសណ្ឋាគារផ្កាយ ៦ រួមជាមួយអាហារ និងការធ្វើដំណើរតាមសាឡាងទៅលេងកោះឆាង នៃខេត្តត្រាតដោយឥតគិតថ្លៃ ។

“ថ្ងៃនេះ ខ្ញុំបានឃើញកោះឆាង បានឃើញសមុទ្រ បានងូតទឹកសមុទ្រលេង ដូចដែលបានប្រាថ្នា ហើយវាលើសពីបំណងប្រាថ្នាខ្ញុំទៅទៀត” ។ នេះបើតាមសម្តីរបស់លោកតា Loi ដែលបានសម្រេចក្តីស្រមៃរបស់លោក នាថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៤ ។
ដោយឡែកបន្ទាប់ពីបំពេញក្តីស្រមៃរបស់ខ្លួនរួចរាល់ លោកតាក៏បានត្រឡប់ទៅខេត្តស្រុកកំណើត និងធ្វើរបរប្រមូលអេតចាយ ជាប្រចាំថ្ងៃតាមធម្មតាវិញ ។ នៅពេលដែលលោកចាកចេញពីខេត្តសមុទ្រ លោកក៏បានថ្លែងអំណរគុណដល់ប្រជាជននៅខេត្តត្រាតដែលបានស្វាគមន៍លោកតាយ៉ាងកក់ក្តៅ ក្នុងការបំពេញក្តីស្រមៃនោះ ៕

ដោយ ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


