ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងម៉ានីលប្រកាសឈរឈ្មោះប្រធានាធិបតីប្រជែងនឹង Pacquiao
អភិបាលក្រុងម៉ានីល លោក Francisco Domagoso នៅថ្ងៃពុធ ទី២២ ខែកញ្ញានេះបានប្រកាសពីការឈរឈ្មោះក្នុងការចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០២២។
លោក Francisco Domagoso អាយុ៤៧ឆ្នាំត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈឈ្មោះហៅ Isko Moreno ជាអ្នកនយោបាយទី៣ដែលបានប្រកាសចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី។

លោក Domagoso ដែលបានធំដឹងនៅក្នុងតំបន់អនាធិបតេយ្យបានជាប់ជាប់ឆ្នោតក្លាយជាអភិបាលក្រុងម៉ានីលកាលពីឆ្នាំ២០១៩ បន្ទាប់ពីបានយកឈ្នះអតីតប្រធានាធិបតី Joseph Estrada។
កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះ កំពូលអ្នកប្រដាល់សកលអាស៊ី Manny Pacquiao អាយុ៤២ឆ្នាំបានប្រកាសពីការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០២២ ក្រោយទទួលយកការដាក់ឈ្មោះឲ្យប្រកួតប្រជែងពីគណបក្ស PDP-Laban របស់លោក។
ជាមួយគ្នានេះលោក Panfilo Lacson អាយុ៧៣ឆ្នាំក៏បានប្រកាសពីការឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតីដែរ។ លោកជាអ្នកនយោបាយជើងចាស់ដែលធ្លាប់បម្រើការជាច្រើនដូចជាសមាជិកព្រឹទ្ធសភា និងជាអគ្គស្នងការប៉ូលិសជាតិហ្វីលីពីនជាដើម។

ចំណែកតំណែងអនុប្រធានាធិបតីរហូតដល់ពេលនេះមានបុគ្គល២រូបហើយដែលបានប្រកាសឈរឈ្មោះគឺលោកប្រធានាធិបតី Rodrigo Duterte និងលោក Tito Sotto ប្រធានព្រឹទ្ធសភា៕
អានបន្ថែម៖ ទីបំផុតស្តេចប្រដាល់អាស៊ី Pacquiao ប្រកាសឈរឈ្មោះប្រធានាធិបតី
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


