KPT+
ស្រី-ប្រុសជនជាតិតែមួយ ដូចនៅភពផ្សេងគ្នា ដោយសារប្រើភាសានិយាយខុសគ្នាដាច់
ជារឿងដ៏ប្លែក ដែលប្រជាជនភូមិមួយ នៅទ្វីបអាហ្វ្រិក មានភាសាសម្រាប់មនុស្សប្រុសប្រើផ្សេង ហើយភាសាសម្រាប់មនុស្សស្រីប្រើផ្សឹងមួយទៀត។ ការទំនាក់ទំនងភាសានិយាយខុសគ្នាដ៏ចម្លែកនេះ ត្រូវបានគេប្រដូចបុរសទៅនឹងមនុស្សភពអង្គារ ឯស្រ្តីប្រៀបនឹងមនុស្សមកពីភពសុក្រអ៊ីចឹងដែរ។

នៅក្នុងប្រពៃណីដ៏គួរឱ្យចាប់អារម្មណ៍ ហើយក៏ទំនងមានតែមួយប៉ុណ្ណោះលើលោក ព្រោះជនជាតិដើមភាគតិច អ៊ូបាង (Ubang) នៃភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា ប្រើពាក្យសម្ដីផ្សេងគ្នាសម្រាប់ទំនាក់ទំនងផ្អែកតាមភេទរបស់ពួកគេ។
ចំពោះកុមារក្រោម ១០ឆ្នាំ មិនថាប្រុសឬស្រី ត្រូវបានបង្រៀនឱ្យប្រើភាសានិយាយរបស់មនុស្សស្រី ព្រោះម្ដាយជាអ្នកចិញ្ចឹមបីបាច់ពួកគេ។ ប៉ុន្តែនៅអាយុ ១០ ឆ្នាំ ក្មេងប្រុសត្រូវរៀនភាសានិយាយរបស់មនុស្សប្រុសវិញ ព្រោះវាជាជំនឿដែលគេចាត់ទុកវាជានិមិត្តរូបនៃភាពចាស់ទុំ។
អ្នកសិក្សាអំពីគ្រាមភាសា និងជាភាសាវិទូ លោកស្រី Chi Chi Undie បានផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ BBC ថា “មានពាក្យសន្ទនាជាច្រើនដែលបុរសនិងស្ត្រីប្រើជាមួយគ្នា ប៉ុន្តែក៏មានពាក្យសន្ទនា និងអក្សរជាច្រើនផងដែរ ដែលប្រើខុសគ្នាទាំងស្រុង អាស្រ័យលើភេទ។”

ឧទាហរណ៍ ស្ត្រីហៅឆ្កែថា “អូកវ៉ាកវ៉េ” (okwakwe) ចំណែកបុរសហៅថា “អាប៊ូ” (abu )។ សម្លៀកបំពាក់ ស្ត្រីហៅ “អារីហ្គា” (ariga) ឯបុរសវិញគឺ “អិនគី” (nki)។
ក្នុងនោះប្រុសឬស្រីទាំងឡាយណាដែលប្រើភាសានិយាយរបស់ភេទផ្ទុយ ត្រូវអ្នកស្រុកចាត់ទុកជារឿងមិនធម្មតា និងពិបាកទទួលយក។
ចំពោះដើមទងដែលនាំឱ្យមានការប្រើភាសានិយាយខុសគ្នាបែបនេះ គឺមានកំណើតមកពីជំនឿសាសនា។ អ្នកស្រុកជឿថា ព្រះជាអ្នកផ្តល់ឱ្យជនជាតិពួកគេនូវភាសា២ផ្សេងគ្នា ចំពោះភេទ២ផ្សេងគ្នាដូច្នេះ។
ចំពោះ គ្រាមភាសាពីរផ្សេងគ្នានៃជនជាតិដើមភាគតិច អ៊ូបាង នេះ មិនមានពាក្យច្រើនសម្បូរបែបដូចភាសាដទៃនៅជុំវិញពិភពលោកឡើយ។ មូលហេតុទំនងអាចមកពី ភាសាទាំងនោះបានឆ្លងកាត់ច្រើនជំនាន់ពេក ហើយគ្មានសំណៅកត់ត្រាទុក។

យ៉ាងណាមិញ មនុស្សវ័យក្មេងនៃសហគមន៍ អ៊ូបាង បានបញ្ចូលភាសាអង់គ្លេសនៅក្នុងគ្រាមភាសារបស់ពួកគេ ហើយសាលារៀនភាគច្រើន មិនអនុញ្ញាតឱ្យសិស្សប្រើភាសាអ៊ូបាងនៅក្នុងថ្នាក់រៀនឡើយ។
ទន្ទឹមគ្នាគ្នាដែរ អ្នកឯកទេសភាសាបានបង្ហាញពីការព្រួយបារម្ភទៅលើភាសានេះថាអាចនឹងបាត់បង់នៅថ្ងៃអនាគត។ ថ្វីបើមានការព្រួយបារម្ភក៏ដោយ ក៏ប្រធានក្រុមប្រឹក្សាប្រពៃណីអ៊ូបាង ជឿជាក់ថា ភាសា អ៊ូបាង នឹងរស់រានមានជីវិតរហូតទៅ។ គ្មានផ្លូវណាដែលភាសានឹងសាបសូន្យនោះទេ ព្រោះប្រសិនបើភាសាបាត់បង់ នោះមានន័យថា ប្រជាជននៅអ៊ូបាងលែងមានទៀតហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ប្រពៃណីចម្លែក! ស្ត្រីនៃកុលសម្ព័ន្ធមួយ ពាក់ចានបបូរមាត់ឲ្យកាន់តែធំ បើចង់បានថ្លៃបណ្ណាការខ្ពស់
ចុចអាន៖ ច្បាប់ទម្លាប់ប្លែកៗជុំវិញពិភពលោកដែលយើងអាចមិនទាន់ដឹង!
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


