ព័ត៌មានជាតិ
ខេត្តព្រះវិហារ ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងត្រៀមបង្ការគ្រោះមហន្តរាយជាយថាហេតុដោយទឹកជំនន់
រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសឲ្យប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយទឹកជំនន់ដែលនឹងអាចកើតឡើងនាពេលខាងមុខនេះ ខណៈទឹកស្ទឹងសែន មានកម្ពស់ទឹកជិតប្រកាសអាសន្ន។

យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២១ ទឹកស្ទឹងសែន នៅភូមិសាស្ត្រខេត្តព្រះវិហារ ទឹកមានកម្ពស់ ១១,៣៨ ម៉ែត្រ ហើយកម្ពស់ទឹកស្ទឹងសែនដែលត្រូវប្រកាសអាសន្ន គឺ ១១,៥០ ម៉ែត្រ។
រដ្ឋបាលខេត្តព្រះវិហារ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកកំពុងរស់នៅតាមដងស្ទឹងសែន និងមាត់ទន្លេមេគង្គ ឲ្យបានជ្រាបថា ផ្អែកតាមសេចក្ដីជូនដំណឹងអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (TCZ) ដែលអូសបន្លាយកាត់លើជួរភ្នំដងរែក និងខ្ពង់រាបឦសាន ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្លាំងទៅបង្គួរ។ ស្ថានភាពបែបនេះ ខេត្តព្រះវិហារ អាចនឹងមានជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារទាំងមូលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងកំពុងតែមានភ្លៀង ធ្វើឲ្យទឹកស្ទឹងហក់ឡើងលឿន អាចឈានទៅដល់កម្រិតមួយបង្កឲ្យមានការលិចលង់។

ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទាំងអស់ ជាពិសេសអ្នកកំពុងរស់នៅតាមដងស្ទឹងសែន និងមាត់ទន្លេមេគង្គ ព្រមទាំងបងប្អូនកំពុងរស់នៅតាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ សូមមេត្តារាយការណ៍ និងផ្តល់ព័ត៌មានឲ្យបានឆាប់បំផុតដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះទាន់ពេលវេលា។
រដ្ឋបាលខេត្ត មានសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងមានការប្រុងប្រយ័ត្ន បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពទឹកទន្លេ និងទឹកស្ទឹងសែន ដែលកំពុងតែហក់ឡើងជាបន្តបន្ទាប់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


