Connect with us

ព័ត៌មានជាតិ

ម៉ូតូបោលបុក ប៉ូលិសចរាចរណ៍ ខណ្ឌទួលគោកម្នាក់ របួសធ្ងន់ធ្ងរ ខណៈកំពុងដាក់គោលដៅ ឆែក​ឆេរអាវុធជាតិផ្ទុះ

បានផុស

នៅ

មន្ត្រីនគរបាលចរាចរណ៍ ខណ្ឌទួលគោកម្នាក់ ដែលគេហៅថា នាម ២៧ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចុះបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ និងអាវុធជាតិផ្ទុះ ត្រូវបុរសម្នាក់ជិះម៉ូតូលឿនដូចព្យុះមកបុក
យ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ។ ចំណែកឯជនបង្កក៏រងរបួសផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨៖៥០ នាទីយប់ថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចមុខផ្សារហេង លី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុកម្លាំងនគរបាលខណ្ឌទួលគោកសហការជាមួយកម្លាំងបញ្ជាការពារខណ្ឌ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងអាវុធជាតិផ្ទុះ នៅចំណុចទីតាំងកើតហេតុ លុះដល់ម៉ោងកើតហេតុខាងលើ កម្លាំងរៀប នឹងបញ្ចប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ និងអាវុធជាតិផ្ទុះទៅហេីយ ដោយជនរងគ្រោះជនដែលជាមន្ត្រីនគរបាលចរាចរណ៍ម្នាក់ (ព្រះនាម ២៧) បានរៀបចំប្រមូលសម្ភារៈទុក ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ស៊ុយសូគី Let’s ក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកមន្ត្រីនគរបាលពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ចំណែកជនបង្កក៏រងរបួស។

ភ្លាមនោះសមត្ថកិច្ចបាននាំគ្នាលើកជនរងគ្រោះដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្ឃភ្លាមៗ។ចំណែកជនបង្កត្រូវបានរថយន្តសង្គ្រោះបន្ទាន់សែនជ័យដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយកេីតហេតុសមត្ថកិច្ចបានយកម៉ូតូបង្កយកទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម