ព័ត៌មានជាតិ
ពលរដ្ឋក្នុងសហគមន៍ បុរី រុងរឿង ២២៣គ្រួសារទទួលអំណោយពីក្រុមហ៊ុនOCIC
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅក្នុងសាលាពហុបច្ចេកវិជ្ជាកម្ពុជា-ចិន ក្នុងក្រុមហ៊ុនOCIC ប្រជាពលរដ្ឋរស់ក្នុងសហគមន៍បុរី រុងរឿង ចំនួន២២៣គ្រួសារ បានទទួលអំណោយពីលោក ផន សុភាព តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលចែកជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជាប្រពៃណីខ្មែរ ។
អំណោយដែលអាជ្ញាធរខណ្ឌ និងក្រុមហ៊ុន OCIC នាំយកមកផ្ដល់ជូនបងប្អូនពលរដ្ឋ២២៣គ្រួសារនេះ រួមមាន ១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម ថវិកា៥ម៉ឺនរៀល។

លោក ផន សុភាព បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំវប្បធម៌ចែករំលែកក្នុងឱកាសបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ និង ពិធីបុណ្យជាតិផ្សេងទៀតតាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ សង្កាត់ រួមសហការជាមួយ ក្រុមហ៊ុន OCIC តែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន ពិសេស ជីវភាពគ្រួសារប្រចាំថ្ងៃអាជ្ញាធរតែងតែកៀរគរសប្បុរសជនឲ្យជួយរំលែកទុក្ខលំបាកជានិច្ច។
លោកបន្ដថា ការងារសប្បុរសធម៌បែបនេះ រដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ បានធ្វើជូនគាត់ចំនួន២៩លើកមកហើយដែរ បើគិតជាទឹកប្រាក់មានជាង៨រយលានរៀល។ មិនតែប៉ុណ្ណោះ រដ្ឋបាល ខណ្ឌ សង្កាត់ ក៏បានធ្វើការងារផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយ គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ជាពិសេស គឺគណៈបញ្ជាការសង្កាត់ព្រែកតាសេក គណៈបញ្ជាការសង្កាត់ព្រែកលៀប គណៈបញ្ជាការសង្កាត់ជ្រោយចង្វារ និងគណៈបញ្ជាការខណ្ឌជ្រោយចង្វារ ក្នុងការចូលរួមថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរផងដែរ។

នាឱកាសនោះ លោកក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងណែនាំសូមឲ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ និងរក្សាបីកុំបីការពារដើម្បីចៀសផុតពី ជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនៅពេលនេះមាន៤០គ្រួសារ តំណាងឲ្យ២២៣គ្រួសារ កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗ ធ្វើអំពីឈើ ប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ មិនតែប៉ុណ្ណោះ ពួកគាត់រស់នៅជួបការលំបាកយ៉ាងខ្លាំង ដូចជាគ្មានទឹកស្អាតប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹក កខ្វក់ បរិស្ថានមិនល្អ ងាយរងគ្រោះជាដើម ។

ក្រោយពីតំបន់ជ្រោយចង្វារនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគទុន អណិកជនកម្ពុជា OCIC ដើម្បីធ្វើការអភិវឌ្ឍនៅតំបន់នេះឲ្យទៅជាទីក្រុងរណបថ្មីមួយទៀតនៅក្នុង រាជធានីភ្នំពេញ ឃើញថា តំបន់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ៕
អត្ថបទ៖ ឌីរៀ


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


