សុខភាព
សឹងតែ១០០ភាគរយនៃអ្នកចាក់វ៉ាក់សាំង២ដូស អាចរួចជីវិត និងមិនឈឺធ្ងន់ដោយសារកូវីដ
មនុស្សជាង ៩៩.៩៩% ដែលបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ពេញលេញ មិនមានករណីឆ្លងធ្ងន់ធ្ងរបណ្តាលឱ្យចូលមន្ទីរពេទ្យ ឬឈានដល់ការស្លាប់ឡើយ។ នេះបើយោងតាម ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) ដែលចុះផ្សាយដោយសារព័ត៌មាន CNN។
ផ្អែកតាមទិន្នន័យពី CDC គិតត្រឹមថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ មនុស្សជាង ១៦៤ លាននាក់នៅសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងប្រឆាំង Covid-19 ពីរដូសពេញលេញ។ ទិន្នន័យដដែលនេះបង្ហាញថា មនុស្សប្រមាណ ១៥០៧ (០.០០១%) នាក់បានស្លាប់ ហើយមានមនុស្សចំនួន ៧១០១ (០.០០៥%) នាក់ឆ្លងធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារវីរុសកូវីដ-១៩។ ប៉ុន្តែគួរកត់សម្គាល់ថា អ្នកជំងឺប្រហែល ៧៤% ក្នុងចំណោមអ្នកស្លាប់ជាមនុស្សវ័យចំណាស់អាយុ ៦៥ ឆ្នាំឡើង។ ក្នុងនោះអ្នកជំងឺដែលបានស្លាប់ចំនួន ៥ នាក់ក្នុងចំណោមពួកគេ មិនបានស្លាប់ដោយសារកូវីដទេ ទោះបីជាពួកគេឆ្លងកូវីដក៏ដោយ។
ថ្វីត្បិតករណីអ្នកជំងឺឆ្លងធ្ងន់ធ្ងរ និងករណីស្លាប់ហាក់ដូចជាតួលេខខ្ពស់ ប៉ុន្តែបើប្រៀបធៀបទៅនឹងចំនួនសរុបនៃអ្នកចាក់វ៉ាក់សាំងរួចរាល់នៅទូទាំងសហរដ្ឋអាមេរិក ចំនួននេះមានមិនដល់ ១%នោះទេ។
យោងតាម CDC បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន អ្នកចាក់វ៉ាកសាំងទាំងអស់មិនបានរកឃើញឆ្លងកូវីដ-១៩ ខ្ពស់ឡើយ ក្រោយទទួលបានវ៉ាក់សាំងពេញលេញរួចមក។
ដោយឡែក ការចុះផ្សាយមួយទៀតពីប្រភព CNN ដដែលបានដកស្រង់សម្ដីអ្នកជំនាញសុខភាព ដោយបញ្ជាក់យ៉ាងច្បាស់ណាស់ថា ការចាក់វ៉ាក់សាំងពេញដូសទាំងពីរគឺមានប្រសិទ្ធភាពខ្ពស់ការពារប្រឆាំងនឹងអាការធ្ងន់ធ្ងរ និងការស្លាប់ដែលបណ្តាលមកកូវីដ-១៩។
លោកវេជ្ជបណ្ឌិត Paul Offit អ្នកជំនាញវ៉ាក់សាំងកំពូល និងជាទីប្រឹក្សារដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយថា «មិនមានភស្តុតាងណាមួយដែលធ្វើឲ្យប្រសិទ្ធភាពវ៉ាក់សាំងភាពខូចខាត ឬមិនអាចការពារប្រឆាំងជំងឺធ្ងន់ធ្ងរឡើយ»។ ក្នុងនោះ សូម្បីតែអ្នកមិនបានចាក់ដូសជំរុញ ក៏អាចការពារបានល្អដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហេតុអ្វីសាធារណជន ត្រូវរង់ចាំដល់ ៨ខែ ទើបអាចចាក់វ៉ាក់សាំងកូវីដដូសទី៣?
ចុចអាន៖ ថ្នាំមួយមុខចាំបាច់ត្រូវមានជាប់ខ្លួន ក្រោយចាក់វ៉ាក់សាំងដូសទី៣
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង