សុខភាព
ហេតុអ្វីសាធារណជន ត្រូវរង់ចាំដល់ ៨ខែ ទើបអាចចាក់វ៉ាក់សាំងកូវីដដូសទី៣?
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ត្រូវបានដាក់ឱ្យដំណើរការដល់មន្ត្រីជួរមុខ និងបុគ្គលងាយរងគ្រោះ ប៉ុន្តែសាធារណជនទូទៅ នៅមិនទាន់អាចទទួលថ្នាំបង្ការនេះនៅឡើយ។ ក្រៅពីមន្ត្រីជួរមុខ និងបុគ្គលងាយរងគ្រោះ ទាំងនៅសហរដ្ឋអាមេរិក ក៏ដូចជានៅកម្ពុជាដែរ កំពុងណែនាំសាធារណជនឱ្យរង់ចាំ ៨ខែសិន មុននឹងបន្តទៅដូសទី៣។

ប្រភពពី News 3 Chanel ដែលបានដកស្រង់សម្ដីវេជ្ជបណ្ឌិត Chin-Hong អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ (UCSF) បានឱ្យដឹងថា ដូសទី៣តម្រូវឱ្យរង់ចាំរហូតដល់៨ខែ គឺមានហេតុផលជាច្រើនបញ្ចូលគ្នា។
ផ្អែកលើភស្តុតាងវិទ្យាសាស្ត្រពីអ៊ីស្រាអែលបង្ហាញថា ប្រព័ន្ធភាពស៊ាំចាប់ផ្តើមថយចុះនៅចន្លោះពេល៦ខែ ដូចនេះអ្នកវិទ្យាសាស្ត្រមិនលើកទឹកចិត្តឱ្យគ្រប់គ្នាប្រញាប់ប្រញាល់ទៅចាក់ដូសទី៣ពេកទេ ព្រោះវាគ្មានប្រយោជន៍។
កងការពាររាងកាយជាទូទៅនឹងដុះល្អប្រសើរ ប្រសិនបើអ្នករង់ចាំឱ្យមានគម្លាតពីគ្នាច្រើនខែ។ ផ្ទុយទៅវិញប្រសិនបើអ្នកចាក់ទាំង៣ដូសក្នុងពេលតែមួយ ឬចន្លោះពេលកៀកគ្នាពេក វ៉ាក់សាំងនឹងមិនមានប្រសិទ្ធភាពអ្វីទេ ពោលគឺមិនអាចបណ្តុះប្រព័ន្ធភាពស៊ាំឱ្យចងចាំវីរុស ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរយៈពេលយូរឡើយ។

ទោះយ៉ាងណា វេជ្ជបណ្ឌិត Bob Wachter ប្រធាននាយកដ្ឋានវេជ្ជសាស្ត្រនៃ UCSF និយាយថា ចន្លោះពេលរវាងដូសទី ២ និងទី ៣ អាចប្រែប្រួលតាមប្រភេទវ៉ាក់សាំងដែរ។ ឧទាហរណ៍ វ៉ាក់សាំង Moderna អាចទប់ទល់នឹងវីរុសបានល្អជាង Pfizer ដូច្នេះអ្នកប្រហែលជាពុំចាំបាច់ចាក់ដូសទី៣នៅឡើយទេ។
ជាថ្មីម្ដងទៀត ការចាក់ដូសទី៣ គួររង់ចាំរហូតដល់ ៨ខែ បន្ទាប់ពីចាក់ដូសទី២ ឬយ៉ាងហោចណាស់ក៏ ៦ខែដែរ។ ក្នុងនោះមានប្រទេសខ្លះ អាចរង់ចាំរហូតដល់មួយឆ្នាំ ដោយសារហានិភ័យសុខភាពរបស់ពលរដ្ឋមានភាពខុសៗគ្នាតាមបណ្តាប្រទេសផ្សេងគ្នា។ ដូច្នេះ ការចាក់ដូសទី៣អាចធ្វើឡើងខុសគ្នាខ្លះ ផ្អែកតាមការស្ថានភាពជាក់ស្ដែងរបស់ប្រទេសនីមួយៗ។
ដោយឡែក កាលពីពេលកន្លងទៅ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្លាប់បានបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទើបបាន២ឬ៣ខែ ហើយចង់ចាក់ដូសទី៣ នឹងមិនមានប្រយោជន៍អ្វីឡើយ ម្យ៉ាងវាខុសទៅនឹងគោលការណែដែលបានកំណត់ទៀតផង។ ប៉ុន្តែបើវាខុសថ្ងៃគ្នាបន្តិចបន្តួច នឹងមិនមានបញ្ហាអ្វីទេ។ ជាក់ស្ដែងមន្ត្រីជួរមុខកម្ពុជា និងបុគ្កលងាយរងគ្រោះមួយចំនួនអាចចាក់វ៉ាក់សាំងដូសទី៣ ក្រោយចាក់ដូសទី២ បាន៤ខែ។
ចំណែកឯ ប្រភពពីអង្គការសុខភាពពិភពលោក(WHO) បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ តម្រូវឱ្យចាក់ជាបន្តបន្ទាប់ ពោលគឺក្នុងរយៈពេលចន្លោះពី ៦ ខែទៅ ១ ឆ្នាំ ត្រូវចាក់ដូសទី៣ ឬទី៤ បន្ថែមទៀត។ ប៉ុន្តែក្នុងករណី អ្នកទើបចាក់បាន២-៣ខែ វ៉ាក់សាំងនឹងគ្មានប្រសិទ្ធភាព សរីរាង្គមិនអាចជួយបណ្តុះអង់ទីគ័រ ឬពង្រឹងប្រព័ន្ធស៊ាំឱ្យមានសមត្ថភាពប្រឆាំងវីរុសបានឡើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ត្រៀម ៤យ៉ាងនេះឱ្យហើយ មុនទៅចាក់វ៉ាក់សាំងដូសទី៣ ទើបមិនលំបាកខ្លួនឯង
ចុចអាន៖ វ៉ាក់សាំងកូវីដដូសទី៣ គ្មានប្រសិទ្ធភាពឡើយចំពោះមនុស្ស ៣ប្រភេទនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


