សុខភាព
ចៀសវាងពិបាកខ្លួន នេះជាចំណុចសំខាន់ៗ គួរត្រៀមទុក មុនទៅចាក់វ៉ាក់សាំងដូសជំរុញ
ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឺជាវិធានការមានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងខ្លួនប្រភេទ Delta។

ថ្វីត្បិត អ្នកធ្លាប់ចាក់វ៉ាក់សាំង២ដូសរួចមកហើយ និងមានបទពិសោធន៍ចំពោះការចាក់វ៉ាក់សាំងក៏ពិតមែន ប៉ុន្តែសកម្មភាពប៉ុន្មាននេះ នៅតែជាតម្រូវការ និងត្រូវត្រៀមទុកជាមុន មុនពេលចាក់វ៉ាក់សាំងដូសទី៣។
១. ត្រៀមទប់ទល់ផលរំខាន៖ ធម្មតា ក្រោយចាក់វ៉ាក់សាំងដូសណីមួយៗរួច រាងកាយ នឹងបញ្ចេញអាការមួយចំនួនដូចជា ក្ដៅខ្លួន ឈឺមុខម្ជុល វិលមុខ។ល។ ក្នុងករណីខ្លះ អ្នកចាក់ដូសទី៣ អាចរងផលរំខានខ្លាំងជាងពេលចាក់ពីរដូសដំបូង។ ប៉ុន្តែនេះមិនជាអ្វីគួរឲ្យបារម្ភទេ ព្រោះវាជាបញ្ហាទូទៅ ហើយអ្នកអាចលេបថ្នាំបំបាត់ក្ដៅខ្លួនក្រោយចាក់បាន ក្នុងករណីឡើងកម្ដៅ។
២. ពាក់ម៉ាស៖ ការពាក់ម៉ាសនៅតែជាវិធានការល្អមួយក្នុងការកាត់បន្ថយភាគរយនៃការឆ្លងកូវីដ-១៩ ឲ្យនៅទាប។ ម៉្យាងនៅពេលដែលដល់កន្លែងចាក់វ៉ាក់សាំង អ្នកនឹងជួបមនុស្សច្រើន ជាហេតុចាំបាច់ត្រូវពាក់ម៉ាស និងបន្តរក្សាគម្លាតជាប់ជានិច្ច។
៣. ពាក់អាវដៃខ្លី៖ អ្នកត្រូវចាក់វ៉ាក់សាំងនៅលើស្មា ដូចនេះហើយគួរតែពាក់អាវដៃខ្លី រលុងៗ ងាយស្រួលក្នុងការលាត់ដៃអាវឲ្យគ្រូពេទ្យចាក់វ៉ាក់សាំង។
៤. ត្រៀមឧបករណ៍ជំនួយ៖ ឧបករណ៍ជំនួយត្រង់ណេះ សំដៅដល់អាល់កុលឬជែល ទុកសម្រាប់បាញ់កន្លែងអង្គុយរង់ចាំ និងទុកប្រើលាងដៃផងដែរ ព្រោះថានៅកន្លែងចាក់វ៉ាក់សាំងពុំមានសាប៊ូសម្អាតដៃនោះទេ។ រីឯរឿងសំខាន់មួយទៀត គឺដបទឹក ត្រូវមានជាប់ខ្លួនកុំខាន ទុកផឹកបំពេញជាតិទឹកឱ្យរាងកាយ ចៀសវាងស្រេកឬអាចដួលសន្លប់៕
អត្ថបទ៖ សន្យា
ចុចអាន៖ មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់
ចុចអាន៖ សឹងតែ១០០ភាគរយនៃអ្នកចាក់វ៉ាក់សាំង២ដូស អាចរួចជីវិត និងមិនឈឺធ្ងន់ដោយសារកូវីដ
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


