ព័ត៌មានអន្ដរជាតិ
ចិន ហាមឃាត់ការនាំចូលសាច់គោ អង់គ្លេស អាយុក្រោម ៣០ ខែ ក្រោយរកឃើញជំងឺមួយនេះ
គយចិនបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានហាមឃាត់សាជាថ្មីលើការនាំចូលសាច់គោអង់គ្លេសអាយុក្រោម ៣០ ខែ ដោយសារមានករណីជំងឺគោឆ្កួតនៅក្នុងប្រទេសកាលពីខែមុន ។

យោងតាមសេចក្តីថ្លែងការណ៍នៅលើគណនី Wechat ផ្លូវការរបស់អគ្គនាយកដ្ឋានគយបានឲ្យដឹងថា ការហាមឃាត់នេះមានប្រសិទ្ធភាព ចាប់តាំងពីថ្ងៃទី ២៩ ខែកញ្ញាមកម្ល៉េះ ។
ការហាមឃាត់នេះកើតឡើង ខណៈដែលប្រទេសចិនមិនទាន់ចាប់ផ្តើមទិញសាច់គោពីចក្រភពអង់គ្លេសឡើងវិញនៅឡើយទេ បន្ទាប់ពីបានយល់ព្រមក្នុងឆ្នាំ ២០១៩ ដើម្បីលុបចោលការហាមឃាត់សាច់គោអង់គ្លេសដែលបានដាក់នៅទសវត្សរ៍ឆ្នាំ ១៩៩០ ក្នុងអំឡុងពេលផ្ទុះជំងឺគោឆ្កួត ។

គួរបញ្ជាក់ថា ប្រទេសចិនក៏បានផ្អាកការនាំចូលសាច់គោពីប្រទេសប្រេស៊ីល ដែលជាអ្នកផ្គត់ផ្គង់កំពូលរបស់ខ្លួននៅដើមខែកញ្ញាផងដែរ បន្ទាប់ពីប្រេស៊ីលបានរាយការណ៍ពីករណីជំងឺគោឆ្កួតចំនួន ២ ករណី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ អ្នកវិទ្យាសាស្ត្រលើកហេតុផលច្បាស់ៗថា កូវីដ មិនមែនមានដើមកំណើតនៅក្នុងរូងភ្នំ ចិន ទេ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


