ព័ត៌មានជាតិ
លោកសុខ សម្បត្តិ ផ្ដាំផ្ញើដល់ពលរដ្ឋ ដែលខ្វះខាតស្បៀងអាចមកទំនាក់ទំនងរដ្ឋបាលខណ្ឌ សាលាខណ្ឌ និងផ្តល់ស្បៀងជូនភ្លាម
លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលខ្វះខាតទាំងអស់ ដែលមានការខ្វះខាតស្បៀងអាចមកទំនាក់ទំនងតាមរយៈមន្ត្រីក្នុងមូលដ្ឋាន ហើយរាយការណ៍មករដ្ឋបាលខណ្ឌ នោះសាលាខណ្ឌនិងផ្តល់ស្បៀងចែកជូនបងប្អូនប្រជាពលរដ្ឋ មិនឲ្យនរណាម្នាក់ស្លាប់ ដោយអត់បាយក្នុងដំណាក់ជំងឺកូវីដនេះ នៅក្នុងខណ្ឌព្រែកព្នៅនោះឡើយ។

លោកអភិបាលខណ្ឌព្រែកព្នៅមានប្រសាសន៍បែបនេះនៅក្នុងពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋចាស់ជរា និងជនពិការចំនួន៥០គ្រួសារមកពីសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ បានផ្តាំផ្ញើសួរសុខទុកពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដល់លោកតាលោតយាយ និងជនពិការទាំងអស់ ដែលបានមកទទួលអំណោយនាឱកាសនេះដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។ សូមបងប្អូនជឿចុះមិនថាតែក្នុងកាលៈទេសៈណាក៏ដោយ សម្តេចទាំងទ្វេតែងតែ នៅជាមួយប្រជាពលរដ្ឋដឹងសុខ ដឹងទុក ផ្តល់ភាពកកក្តៅមិនទៅណាចោលបងប្អូនប្រជាពលរដ្ឋនោះឡើយ។

ក្នុងនោះផងដែរ លោក សុខ សម្បត្តិ បានផ្តាំផ្ញើដល់បង្អូនដែលមានការខ្វះខាតស្បៀងអាចមកទំនាក់ទំនងតាមរយៈមន្ត្រីក្នុងមូលដ្ឋានហើយរាយការមកសាលាខណ្ឌ សាលាខណ្ឌនិងផ្តល់ស្បៀងចែកជូនបងប្អូនប្រជាពលរដ្ឋ មិនឲ្យនរណាម្នាក់ស្លាប់ដោយអត់បាយ ក្នុងដំណាក់នេះ នៅក្នុងខណ្ឌព្រែកព្នៅនោះឡើយ។



លោកអភិបាលខណ្ឌបានមានប្រសាសន៍បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ គឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។ ជាមួយគ្នានោះ លោកក៏បានណែនាំដល់សូមពុកម៉ែបងប្អូនចូលរួមទាំងអស់គ្នាក្នុងអំឡុងពេលនេះ ដើម្បីសេចក្តីសុខ សុខភាព គោរពអនុវត្តន៍តាមការណែនាំអាជ្ញាធរ និងវិធានការសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។ គួរបញ្ជាក់ថា អំណោយដែលចែកជូននាពេលនេះក្នុងមួយគ្រួសាៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ឃិត១កញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


