ព័ត៌មានជាតិ
រកឃើញកម្មករ៣៧៥នាក់វិជ្ជមានកូវីដ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះថា មានរោងចក្រចំនួន៤៣៤ បានស្ម័គ្រចិត្តធ្វើតេស្តរកវីរុសកូវីដ១៩ និងមានការស្ម័គ្រចិត្តពីកម្មករជិត៧ម៉ឺននាក់ បន្ទាប់ពីពួកគេត្រឡប់មកពីស្រុកកំណើតវិញក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីសប្ដាហ៍មុន។ តាមរយៈលទ្ធផលតេស្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែតុលា រកឃើញកម្មករនិយោជិត៣៧៥នាក់វិជ្ជមានវីរុសកូវីដ-១៩។
លោក ហេង សួរ បានឲ្យដឹងទៀតថា ក្រោយរកឃើញកម្មករនិយោជិត៣៧៥ នាក់វិជ្ជមានវីរុសកូវីដ១៩ ភាគីពាក់ព័ន្ធបានរៀបចំកន្លែងស្នាក់នៅ និងព្យាបាលពួកគេទៅតាមស្ថានភាពជាក់ស្ដែង ខណៈដែលអ្នកវិជ្ជមានទាំង៣៧៥នាក់នេះ មិនមានអាការៈអ្វីធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ។

លោក ហេង សួរ បានបញ្ជាក់ថា កម្មករនិយោជិត៣៧៥ដែលរកឃើញវិជ្ជមានវីរុសកូវីដ១៩នេះ ទាបជាង១ភាគរយប៉ុណ្ណោះ និងមិនបានបង្កជាក្ដីព្រួយបារម្ភធំប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជាទេបើធៀបកាលពីដើមឆ្នាំ ដែលកម្ពុជាប្រឈមនឹងបិទខ្ទប់ប្រទេសនោះ។
លោក ហេង សួរ បន្តថា ភាគរយទាបនេះបណ្ដាលមកពីល្បឿននៃការចាក់វ៉ាក់សាំងជូនកម្មករនិយោជិតនិងពលរដ្ឋទូទៅស្រោចស្រពស្ទើរតែបាន១០០ភាគរយទៅហើយ។ ហើយម្យ៉ាងទៀតដោយសារកម្មករនិយោជិតខ្លួនឯងចូលរួមអនុវត្តបានល្អ ចំពោះវិធាការការពារនិងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ គឺ៣កុំ ៣ ការពារ ។

សូមជម្រាបជូនថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំមួយដល់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១ និងដើម្បីចូលរួមចំណែកប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាធំនៃជំងឺកូវីដ១៩ ត្រូវបានលើកទឹកចិត្តឲ្យម្ចាស់រោងចក្រ សហគ្រាស ត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ។ ការធ្វើតេស្តរហ័សនេះ គឺឈរលើគោលការណ៍ស្ម័គ្រចិត្តពីភាគីនិយោជក និងកម្មករនិយោជិត ។ ការធ្វើតេស្តនេះទៀតសោតផ្ដោតតែទៅលើកម្មករនិយោជិតដែលមានរោគសញ្ញា និងអាការៈសង្ស័យប៉ុណ្ណោះ៕
អត្ថបទ៖ ណារី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


