ព័ត៌មានជាតិ
ឆ្នាំនេះ ខេត្តសៀមរាប ទទួលបានទិន្នផល និងតម្លៃស្រូវ ល្អជាងឆ្នាំមុនបន្តិចបន្តួច
មន្ទីរកសិកម្មខេត្តសៀមរាប បានចេញរបាយការណ៍នាដើមខែធ្នូនេះថា ឆ្នាំ២០២០នេះ បើទោះ ជាមាន ជំនន់ទឹកភ្លៀង តែស្រូវរដូវវស្សាអាចស្តារវិញបាន និងរក្សាបានទំហំលទ្ធផលលើសផែនការ ( ១០២% ) ហើយកសិកររីករាយដោយទទួលបានទិន្នផល និងតម្លៃស្រូវប្រសើរជាងឆ្នាំមុន បើទោះជាក្នុងកម្រិត តិចតួចយ៉ាងណាក៏ដោយ។

របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានបង្ហាញឲ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា ដែលបានបញ្ចប់ទៅហើយនោះ បើទោះជាជួបបញ្ហាជំនន់ទឹកភ្លៀងយ៉ាងណាក្តី តែមិនធ្ងន់ធ្ងរនោះឡើយ ហើយឆ្នាំនេះ សម្រេចបានលើផ្ទៃដីសរុបជិត ១៩១ពាន់ហិកតា ស្មើនឹងជាង១០២% នៃផែនការ ( ១៨៦ពាន់ហិកតា )។

នៅក្នុងរដូវចម្រូតនេះ គិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ការប្រមូលផលស្រូវសម្រេចបានសរុប ចំនួនជាង១៤៣ពាន់ហិកតា ក្នុងនោះស្រូវស្រាល បានជាង ៤ម៉ឺន២៣០ហិកតា ស្មើនឹងជាង៩៦% លើផ្ទៃដីដែលបានអនុវត្ត ដោយទទួលបានទិន្នផលជាមធ្យម២តោន៧០០គីឡូក្រាមក្នុង១ហិចតា ស្រូវកណ្ដាលច្រូតកាត់បានជាង១០ម៉ឺន១ ៣៥០ហិកតា ស្មើនឹងជាង៩៦% ទទួលបានទិន្នផលជាមធ្យម២តោន៨០០គីឡូក្រាម ក្នុង១ហិកតា ស្រូវចម្ការ ប្រមូលផលបានប្រមាណជិត ១ ៧០០ហិកតា ស្មើនឹង១០០% ទទួលបានទិន្នផលជាមធ្យម ២តោន៧០០គក្រ ក្នុង១ហិចតា។ តួលេខនៃទិន្នផលនេះ កើនឡើងបន្តិចបន្តួច បើធៀបទៅនឹងឆ្នាំមុន។

របាយការណ៍ដដែល ក៏បានឲ្យដឹងដែរ អំពីតម្លៃកសិផល ដូចជាប្រភេទស្រូវសែនក្រអូប និងស្រូវផ្ការំដួល កសិករលក់ស្រូវសើមក្រោយពីច្រូតកាត់ភ្លាមៗ បានក្នុងតម្លៃ ពី ១ ០០០រៀល ដល់ ១ ១៥០រៀលក្នុង១គីឡូក្រាម ស្រូវចម្រុះ(សើម) តម្លៃពី៨៥០ ទៅ ៩៥០រៀល ក្នុងគីឡូក្រាម។ តម្លៃនេះ គឺជាតម្លៃមួយដែលកសិករអាចទទួលយកបាន បើទោះជាស្ថិតក្នុងកម្រិតមិនលើសខ្ពស់ជាងឆ្នាំមុនក៏ដោយ។

ក្នុងរបាយការណ៍បញ្ជាក់ដែរថា មកដល់ដើមខែធ្នូនេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២០-២០២១ កសិករកំពុងមានចលនាភ្ជួររាស់បានប្រហែលជិត ១ម៉ឺន២ពាន់ហិកតា ដែលការភ្ជួររាស់ទាំងនោះ ត្រូវបានអនុវត្តដោយដោយគ្រឿងយន្ត ស្មើនឹងជិត៥០% នៃផែនការ ២២ពាន់ ៥៨៥ហិកតា ក្នុងនោះមានស្រូវប្រដេញទឹក ប្រមាណជាង ៧ ០០០ហិកតា និងប្រាំងរនាម ជាង៤ ០០០ហិកតា៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


