ជីវិតកម្សាន្ដ
បែកធ្លាយ រ៉ូស ជាម៉ែយ៉ែមល្បួង តារាTik Tok ម្នាក់ទៅជួបឧកញ៉ាម្តងឲ្យ១០០០ដុល្លារ
តារាសម្តែង រ៉ូស ទើបតែផ្ទុះរឿងត្រូវបានមេធាវីរបស់អ្នកស្រី ទ្រី ដាណា ចេញលិខិតប្រកាសកោះហៅឲ្យចូលខ្លួនទៅដោះស្រាយមិនទាន់បានប៉ុន្មានផង ឥឡូវក៏ធ្លាយរឿងក្តៅថ្មីមួយទៀតដោយគេទម្លាយថា នាងជាម៉ែយ៉ែម។
ជាក់ស្តែងបើយោងតាមការទម្លាយរបស់តារា Tik Tok ដ៏មានប្រជាប្រិយភាពគឺ ម៉ាក់ល័ក្ខ បានបញ្ចេញសារសម្ងាត់ថា តារាសម្ដែង រ៉ូស គឺជាម៉ែយ៉ែម ដោយល្បួងនាងឱ្យទៅជួបឧកញ៉ាក្នុងតម្លៃ១០០០ដុល្លារម្ដង។ប៉ុន្តែត្រូវនាងឆ្លើយបដិសេធន៍តាមការល្បូងរបស់ រ៉ូស ។

បង្ហោះភ្ជាប់ជាមួយខ្លឹមសារឆ្លើយឆ្លងរបស់ អាណារ៉ូស ដែលបានឆាត(Chat)ទៅខ្លួន តារាTik Tokរូបនេះបានរៀបរាប់ថា ខ្ញុំព្យាយាមទ្រាំណាស់ដើម្បីកិត្តិយស និងតម្លៃរបស់ខ្ញុំ ព្រោះមិនធ្លាប់មានបញ្ហាជាមួយអ្នកណាទេ តែបុគ្គលឈ្មោះAn Na Roseគាត់ព្យាយាមវាយប្រហារនាងខ្ញុំ ដោយសារខ្ញុំបដិសេធន៍នឹងគាត់មិនទៅជួបឧកញ៉ា ឬអ្នកធំតាមការល្បួងរបស់គាត់។

តារាTik Tok ម៉ាក់ល័ក្ខ បានបន្តថា ខ្ញុំក៏មានតម្លៃខ្លួនឯងដែរ ខ្ញុំក៏មានកិត្តិយសដែរ ហេតុអី្វមើលងាយខ្ញុំម្ល៉េះពិតជាតូចចិត្តណាស់ នេះហើយគឺជាមូលហេតុដែលគេតែងតែម៉ាក់ងាយពីជីវភាពរបស់ខ្ញុំដោយសារតែខ្ញុំបានបដិសេធន៍ចំពោះសំណើរបស់គេដែលអោយខ្ញុំទៅជួបជាមួយអ្នកធំ ខ្ញុំមិនព្រមទៅ។
នាងបន្ថែមថា យ៉ាងណាខ្ញុំមិននិយាយអី្វច្រើនទេ តែបុគ្គលឈ្មោះ An Na Rose បែរជាគុំកួនខ្ញុំតាមវាយប្រហារជាន់ឈ្លីកិត្តិយសរបស់ខ្ញុំឱ្យខ្ញុំទ្រាំដល់ពេលណា? បើគាត់នៅតែតាមធ្វើបាបខ្ញុំបែបនេះ មានតែរកជំនួយតាមផ្លូវច្បាប់ទេ។កុំយកកិត្តិយសនារីគ្រប់រូប មកលេងសើចបែបនេះAn Na Rose។

ជុំវិញការធ្លាយដំណឹងដ៏រសើបខាងលើនេះដែរកម្ពុ ជាថ្មីនៅព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២១នេះបានទាក់ទងដើម្បីស្វែងរកការបកស្រាយពីសំណាក់តារាស្រីកញ្ញា អាណារ៉ូ ដែរតែងទូរស័ព្ទតេចូលគ្មានអ្នកទទួល៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


