Connect with us

ព័ត៌មានអន្ដរជាតិ

WHO កំពុងបារម្ភវីរុសក្លាយពូជពី Delta ដោយខ្លាចថា មេរោគនេះ ធន់នឹងវ៉ាក់សាំង (មានវីដេអូ)

បានផុស

នៅ

វីរុសកូវីដបំប្លែងខ្លួន Delta ក្លាយពូជ ដែលកំពុងវាយប្រហារកាន់តែខ្លាំងឡើងនៅ ចក្រភពអង់គ្លេស ពេលនេះកំពុងស្ថិតក្នុងរ៉ាដារបស់អង្គការសុខភាពពិភពលោក។

Not Just AY. 4.2, AY. 33 & AY 4.1 Covid Variants Also Circulating in India,  Says NCDC Official
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសក្លាយពូជ AY.4.2 ត្រូវបានគេភ័យខ្លាចថា មានសមត្ថភាពឆ្លងខ្លាំងជាងវីរុសកូវីដបំប្លែងខ្លួន Delta រហូតដល់ទៅ១៥ភាគរយ។

កាលពីសប្តាហ៍មុន ប្រធានផ្នែកសុខាភិបាលចក្រភពអង់គ្លេស បានចាត់ទុកវាជា “វីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការស៊ើបអង្កេត” ខណៈពួកគេព្យាយាមកំណត់ថាតើ វាឆ្លងខ្លាំងកម្រិតណា ឬ ថាតើវាពិតជាមានសមត្ថភាពធន់នឹងវ៉ាក់សាំងមែនឬក៏អត់។

ឥឡូវនេះ WHO ក៏កំពុងពិនិត្យយ៉ាងល្អិតល្អន់ចំពោះការជូនដំណឹងពិសេសអំពីវីរុសក្លាយពូជ AY.4.2 នៅក្នុងរបាយការណ៍រោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនផងដែរ។

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយថា មានករណីវីរុសនេះជាង២៦,០០០ករណី ត្រូវបានរាយការណ៍ពីប្រទេសចំនួន ៤២ គិតត្រឹមថ្ងៃទី ២៥ ខែតុលា។

WHO និយាយថា ការកើនឡើងបន្តិចម្តងៗនៅក្នុងករណី AY.4.2 Covid ត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសអង់គ្លេស។ វីរុសនេះបានរួមចំណែកការឆ្លងប្រហែល ១០ភាគរយនៃករណីថ្មីទាំងអស់ បើប្រៀបធៀបទៅនឹងត្រឹមតែ ៥ភាគរយប៉ុណ្ណោះកាលពីខែមុន។

របាយការណ៍របស់ WHO បានបន្តថា ការសិក្សាបន្ថែមទៀតដែលវាយតម្លៃទៅលើថាតើ AY.4.2 មានការឆ្លងខ្លាំងជាង ឬសាហាវជាងវីរុសបំប្លែងខ្លួន Delta ដែរឬក៏អត់ កំពុងដំណើរការរួចទៅហើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម