Connect with us

ព័ត៌មានជាតិ

រកឃើញគ្រូបង្រៀនជិត២០នាក់នៅភ្នំពេញវិជ្ជមានកូវីដ​

បានផុស

នៅ

ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍ថា​ ក្រុមការងារ​នៅតាម​សាលា​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ​បាន​យក​សំណាក​គ្រូបង្រៀន​ប្រមាណ​ជាង​៥០០០​នាក់​​ ជា​លទ្ធផល​រកឃើញ​ចំនួន​១៨​នាក់​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ហើយ​បាន​អនុញ្ញាតឱ្យសម្រាក​ព្យាបាល​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។​

លោក ហែម ​ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​០១​ ខែវិ​ច្ឆិកា​ នេះ​ថា​ កាលពី​ម្សិលមិញ​មុន​ចូល​បង្រៀន​នៅថ្ងៃនេះ​ក្រុមការងារ​សាលា​បាន​យក​សំណាក​លោកគ្រូ​អ្នកគ្រូ​ប្រមាណ​ជាង​៥០០០​នាក់ ​ក្នុងនោះ​មាន​វិជ្ជមាន​ចំនួន​១៨​នាក់​ស្មើ​នឹង​០,៣​ភាគរយ ​ហើយ​ពួកគាត់​មាន​ស្ថានភាព​សុខភាព​ល្អជា​ធម្មតា​ទេ​ដោយសារ​បាន​ចាក់​វ៉ាក់សាំង​បាន​៣​ដូ​ស​រួចហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ ចំនួន​អ្នកគ្រូ​លោកគ្រូ​ឆ្លង​កូ​វីដ​១៩​ចំនួន​១៨​នាក់​នេះ​បើ​ប្រៀប​ធៀប​នឹង​ថ្ងៃ​បើក​សាលាដំបូង​នៅ​ថ្ងៃទី​១៥​ ខែកញ្ញា​ រកឃើញ​ចំនួន​២៤​នាក់​ និង​នៅ​ក្រោយ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​បា​នរ​ក​ឃើញ​ចំនួន​១២​នាក់ ​ក្នុងចំណោម​លោកគ្រូ​អ្នកគ្រូ​ធ្វើតេស្ត​គ្រូជាង​៧​ពាន់​នាក់​។​

លោក​ប្រធាន​មន្ទីរ​បាន​បន្ថែមថា​ ដោយមាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​សម្របសម្រួល​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ដែលមាន​ឆ្លង​កូ​វីដ​១៩​ចំនួន​១៨​នាក់នោះ​ព្យាបាល​ជំងឺ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។​

លោក ​ហែម​ ស៊ីណា​រ៉េត បាន​បញ្ជាក់ថា​ ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​សាលារៀន​រដ្ឋ​ និង​ឯកជន​ចាប់ពី​កម្រិត​មតេយ្យ​សិក្សា​ដល់​បឋមសិក្សានៅ​ព្រឹក​ថ្ងៃទី​១​ ខែវិច្ឆិកា ​ឆ្នាំ​២០២១​នេះ ​បាន​ដំណើរការ​ល្អប្រ​សើរ​ជាធម្មតា​ទេ​នៅ​គ្រប់​ទី​តាំង​៥៣១​សាលា​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ។​

លោក ហែម ​ស៊ីណា​រ៉េត ​បាន​មានប្រសាសន៍​ទៀតថា ​ក្នុងចំណោម​សាលា​មតេយ្យ​សិក្សា​និង​ប​ឋម​សិក្សា​ទាំងនោះ​ក្នុងនោះ​មាន​សាលា​មតេយ្យ​រដ្ឋ​ចំនួន​១៨​សាលា​​ សាលាបឋមសិក្សា​រដ្ឋចំនួន​១៦៣​សាលា​ សរុប​ចំនួន​១៨១​សាលា​។ ​ចំណែក​សាលា​មតេយ្យ​សិក្សា​ឯកជន​មានចំនួន​១៨​សាលា​ និង​សាលា​ម​ឋ​ម​សិក្សា​ឯកជន​មាន​ចំនួន​៣៣២​សាលា​សរុប​ចំនួន​៣៥០​សាលា ។​

លោក ហែម ស៊ីណា​រ៉េត​ បាន​បន្តទៀតថា ​ការបើក​សាលារៀនក្រសួង​តម្រូវឱ្យ​ដាក់​១​ថ្នាក់​ពី​១៥​ទៅ​២០​នាក់​ប៉ុណ្ណោះ​។​ដូចនេះ​សាលា​នីមួយៗ​ត្រូវ​បែងចែក​សិស្ស​រៀន​ឆ្លាស់គ្នា​យ៉ាង​មិច​ដើម្បី​ធានាបាន​ការសិក្សា​បាន​ទាំងអស់គ្នា​ហើយ​មិន​មាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅក្នុង​សាលា​។​

លោក ហែម ​ស៊ីណា​រ៉េត បានបញ្ជាក់​ថា ​នៅ​ព្រឹក​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​អនុញ្ញាតឱ្យ​សាលា​រដ្ឋ​និង​ឯកជនចំណេះ​ទូទៅ​គ្រប់​កម្រិត​បើក​ដំណើរការ​ឡើងវិញ​ប៉ុណ្ណោះ​។​មានន័យថា​សាលា​ឯកជនទាំង​ឡាយ​ណា​ដែល​បង្រៀន​និង​រៀន​តាម​កម្មវិធីសិក្សារ​បស់​ក្រសួង​អប់រំ​គឺអាច​បើក​ដំណើ​រការ​នៅ​ថ្ងៃទី​១​វិច្ឆិកា​បាន​។​ចំណែក​សាលា​ឯកជន​ដែល​បង្រៀន​ក្រៅ​ម៉ោង​ដូច​ជាបង្រៀ​នភា​សា​ចិន អង់គ្លេសនិង​ភាសា​ផ្សេងៗ​ទៀត​គឺ​ក្រសួង​នៅ​មិនទាន់​អនុញ្ញាតឱ្យ​បើក​ដំណើរការ​នៅឡើយ​ទេ​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម