ព័ត៌មានជាតិ
ពលករខ្មែរ១៨នាក់ទៀត សុំឲ្យស្ថានអគ្គកុងស៊ុលកម្ពុជា ជួយពួកគេត្រឡប់មកស្រុកកំណើតវិញ
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មានពលករខ្មែរចំនួន១៨នាក់ (ស្រី០៥នាក់ និងកូនក្មេង០២នាក់) ដែលបានធ្វើដំណើរមកពីបណ្តាខេត្តនានា និងទីក្រុងបាងកក នៃប្រទេសថៃ មកស្នើសុំស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ ដើម្បីឲ្យជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ ដោយសារពួកគាត់ពុំមានការងារធ្វើ ហើយចង់វិលត្រឡប់ទៅស្រុកកំណើតវិញ នេះបើតាមអ្នកនាំពាក្យ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃទី០១ ខែវិច្ឆិកា នេះថា ក្រោយពីទទួលពួកគាត់រួចហើយ ស្ថានអគ្គកុងស៊ុលបានអន្តរាគមន៍ បញ្ជូនពលករខ្មែរខាងលើត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត និងបានប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕


អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



