ជីវិតកម្សាន្ដ
សូ ដានីតា ស្តាយចិត្តដែលខំរកលុយទាំងកូនឈឺ តែបែរមកចាញ់ល្បិចលួងលោម សឿ សុធារ៉ា
រឿងរ៉ាវចម្រូងចម្រាស់រវាងតារាសម្តែង សូ ដានីតា និងតារាស្រី សឿ សុធារ៉ា ជុំវិញបំណុលជិត ៤ ម៉ឺនដុល្លារ មហាជននិងអ្នកគាំទ្រប្រាកដជាបានដឹងគ្រប់គ្នាហើយ ខណ:ដំណោះស្រាយសម្រាប់ម្ចាស់បំណុល សូ ដានីតា នៅមិនទាន់មានពន្លឺនៅឡើយទេ។

ដោយសារតែហេតុផលពុំទាន់មានតម្រុយចំពោះអ្នកនាង សូ ដានីតា ដែលជាម្ចាស់បំណុលនេះហើយទើបថ្មីៗកន្លងទៅតារាស្រីរូបនេះបានចេញមុខព្រមានផ្លូវច្បាប់លើកូនបំណុលខ្លួនអ្នកនាង សឿ សុធារ៉ា។ ម្យ៉ាងទៀតបញ្ហានោះក៏កាន់តែធ្វើ សូ ដានីតា ហួសចិត្តខ្លាំងលើទង្វើរគ្មានទំនូលខុសត្រូវរបស់ សឿ សុធារ៉ា ផងដែរ។

ដោយឡែកជាថ្មីម្តងទៀតអ្នកនាង សូ ដានីតា ទម្លាយសារទៅកាន់មហាជន និងដាស់តឿន សឿ សុធារ៉ា ដែរថា “ខ្ញុំខំធ្វើការទោះយប់ទាំងថ្ងៃ ទោះកូនឈឺក៏បីកូនបណ្តើរធ្វើការបណ្តើរ ដោយលំបាកកុំស្មានថា អ្នកបានលុយទៅហើយធ្វើប្រងើយបានឱ្យសោះ។
តារាសម្តែង សូ ដានីតាបានលើកឡើងបន្ថែមទៀតថា ដូចជាមើលងាយម្ចាស់បំណុលពេកហើយនាង សឿ សុធារ៉ា។ស្តាយចិត្តដែលខំអាណិតស្រលាញ់ រាប់ខែឆ្នាំ។ ជុំវិញបញ្ហានេះដែររហូតមកទល់ពេល នេះមិនទាន់ឃើញមានប្រតិកម្មណាមួយពីអ្នកនាង សឿ សុធារ៉ា នៅឡើយទេ៕


អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


