ព័ត៌មានអន្ដរជាតិ
សេតវិមាន បញ្ជាក់ពេលវេលា និងបញ្ហាដែលត្រូវលើកឡើងក្នុងកិច្ចប្រជុំរវាងលោក Biden និងលោក Xi
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នឹងជួបប្រជុំជាមួយគ្នាតាមអនឡាញជាលើកដំបូងនៅល្ងាចថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែង។

មេដឹកនាំទាំងពីរនឹង ពិភាក្សាគ្នាអំពីវិធីដើម្បីគ្រប់គ្រងការប្រកួតប្រជែង រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាវិធីធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍រួមផងដែរ។
កិច្ចប្រជុំកំពូលលើកដំបូងនេះបានកើតឡើង ៣០០ថ្ងៃបន្ទាប់ពីលោក Biden ចូលកាន់តំណែង និងកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងលើបញ្ហាកោះតៃវ៉ាន់។

កិច្ចប្រជុំតាមអនឡាញនេះ ក៏កើតឡើងផងដែរ ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងចិនបានធ្វើសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅឯសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិហៅកាត់ COP26 ក្នុងប្រទេសស្កុតឡែន។
កិច្ចពិភាក្សាថ្ងៃចន្ទត្រូវបានគេដាក់ឈ្មោះថាជា “កិច្ចប្រជុំនិម្មិត” (Virtual Meeting) ហើយចាត់ទុកថា ខុសពីការនិយាយទូរសព្ទពីរលើក រវាងមេដឹកនាំទាំង២នៅក្នុងខែកុម្ភៈ និងខែកញ្ញា។

ក្នុងអំឡុងកិច្ចពិភាក្សានាពេលថ្មីៗនេះ ទាំងសេតវិមាន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បាននិយាយថា មេដឹកនាំទាំង២បានពិភាក្សាគ្នាអំពីសារសំខាន់នៃការធានាថា ការប្រកួតប្រជែងរវាងប្រជាជាតិទាំងពីរ នឹងមិនក្លាយទៅជាជម្លោះនោះទេ។
ដោយឡែក គេហទំព័រ CNBC បានរាយការណ៍ថា លោក Xi ក៏អាចប្រើកិច្ចប្រជុំនៅថ្ងៃចន្ទដើម្បីអញ្ជើញលោក Biden ទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asia Nikkei
ចុចអាន៖ មុនប្រជុំជាមួយលោក បៃដិន ស្រាប់តែលោក ស៊ី ព្រមានពាក់ព័ន្ធសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


