សន្តិសុខសង្គម
Update៖ ឃាត.ក កាប់សម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើ គឺជាកូនឈ្នួលរបស់ជនរងគ្រោះ អាយុទើបតែ១៥ឆ្នាំ
ករណីឃាតកម្មដែលកាប់សម្លាប់ជនរងគ្រោះជាមន្ត្រីរដ្ឋបាលព្រៃឈើដល់ក្នុងបន្ទប់ដេកនោះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនដៃដល់បានហើយ គឺជាកូនឈ្នួលរបស់ជនរងគ្រោះដែលរស់នៅធ្វើការជាមួយជនរងគ្រោះ និងទើបតែមានអាយុ១៥ឆ្នាំប៉ុណ្ណោះ។

ជនដៃដល់ត្រូវបានកម្លាំងសម្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅវត្តកែវឧត្តម ហៅវត្តកណ្តាល ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ រឿន រ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ជាឈ្មួលរស់នៅធ្វើការជាមួយជនរងគ្រោះ មានទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ សេង វិសាល ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីរដ្ឋបាលព្រៃឈើប្រម៉ោយ ត្រូវបានជនដៃដល់យកកាំបិតផ្គាក់កាប់សម្លាប់កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំ ក ថ្គាម ស្មាខាងឆ្វេង ចំនួន៧កាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង (ក្នុងបន្ទប់លើគ្រែ) នៅស្នាក់ការរដ្ឋបាលព្រៃឈើប្រម៉ោយ ត្រង់ចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានប្រមូលសម្ភារៈ ដែលក្នុងនោះរួមមាន ម៉ូតូឌ្រីម សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 1I.9761, ទូរសព្ទដៃអាយហ្វូន ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់ រត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំពុងនាំខ្លួនជនដៃដល់ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕







-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ