Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្រោយបាត់មុខជាងមួយខែ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនកិច្ចទីក្រុងថ្មីមួយដែលត្រូវបានសាងសង់នៅជិតព្រំដែនជាមួយប្រទេសចិន និងជាភ្នំដ៏ពិសិដ្ឋនៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកក្នុងរយៈពេលជាងមួយខែ ។

ទីក្រុង Samjiyon ភាគខាងជើង កំពុងត្រូវបានផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ ឬហៅថា “សង្គមសុខក្សេមក្សាន្ត” បំពាក់ទៅដោយផ្ទះល្វែងថ្មីៗ សណ្ឋាគារ រមណីយដ្ឋានជិះស្គី និងកន្លែងពាណិជ្ជកម្ម វប្បធម៌ និងវេជ្ជសាស្ត្រជាដើម ។

ទីក្រុងដែលកំពុងអភិវឌ្ឍមួយនេះគឺនៅជិតភ្នំ Paektu ជាភ្នំដ៏ពិសិដ្ឋដែលក្រុមគ្រួសាររបស់លោក គីម គោរពបូជា ហើយលោកបានទៅលេងជាច្រើនដង ចាប់តាំងពីឆ្នាំ ២០១៨ ខណៈទីភ្នាក់ងារសារព័ត៌មាន KCNA បានហៅវាថាជា “និមិត្តរូបនៃអរិយធម៌ទំនើប” ។

KCNA បាននិយាយថា ដំណើរចុងក្រោយរបស់លោក គីម ត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យដំណាក់កាលទី ៣ និងចុងក្រោយនៃការសាងសង់ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ បន្ទាប់ពីការពន្យារពេលដែលបណ្តាលមកពីការដាក់ទណ្ឌកម្មអន្តរជាតិ និងការរាតត្បាតនៃជំងឺកូវីដ ១៩ ។

ទន្ទឹមនោះ KCNA មិនបានផ្តល់កាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចរបស់លោក គីម នោះទេ ប៉ុន្តែវាគឺជារបាយការណ៍ដំបូងនៃសកម្មភាពសាធារណៈរបស់មេដឹកនាំរូបនេះអស់រយៈពេល ៣៥ ថ្ងៃ ចាប់តាំងពីលោកបានថ្លែងសុន្ទរកថានៅឯពិព័រណ៍ការពារជាតិ ដែលជាការអវត្តមានយូរបំផុតរបស់គាត់ ចាប់តាំងពីឆ្នាំ ២០១៤ ។

ការបាត់ខ្លួនរបស់មេដឹកនាំវ័យក្មេងរូបនេះពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ជារឿយៗបង្កឲ្យមានការរំពឹងទុកអំពីសុខភាព ឬកន្លែងលាក់ខ្លួនរបស់គាត់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារចារកម្មប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីខែមុនថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្រកទម្ងន់ប្រហែល ២០ គីឡូក្រាម ខណៈពីមុនលោកមានទម្ងន់ប្រហែល ១៤០ គីឡូក្រាម ហើយការស្រកទម្ងន់របស់លោកហាក់ដូចជាមិនមានបញ្ហាសុខភាពនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ ឃើញតែប្លែក តើដឹងថាលោក គីម ជុងអ៊ុន ស្រកទម្ងន់អស់ប៉ុន្មានគីឡូទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៣ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម