ព័ត៌មានជាតិ
ទុកពេល៣ថ្ងៃ ឲ្យអាជីវកររុះរើតាំងលក់រំលោភលើចិញ្ចើមផ្លូវ ២៧១ ម្តុំវត្តសន្សំកុសល
កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅរៀបចំសណ្តាប់ធ្នាប់និងរំដោះចិញ្ចើមផ្លូវឱ្យបានធំទូលាយនឹងឱ្យមានរបៀបរយល្អឡើងវិញ នៅលើកំណាត់ផ្លូវលេខ២៧១ ម្តុំខ្លោងទ្វារវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតែងរងការកកស្ទះចរាចរណ៍បង្កប៉ះពាល់សណ្តាប់សុវត្ថិភាពចរាចរណ៍ដោយការយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម។ នេះបើតាមប្រភពអគ្គស្នងការនគរបាលជាតិ។
ជាមួយនឹងការព្រមានទុកពេលវេលា០៣ថ្ងៃ ចំពោះបងប្អូនអាជីវករត្រូវរុះរើ ឱ្យអស់ដោយខ្លួនឯងនូវឧបករណ៍សម្ភារៈ ឬទំនិញផ្សេងៗ ដែលបានដាក់តាំងលក់រំលោភលើចិញ្ចើមផ្លូវ ប្រសិនផុតឱសានវាទ សមត្ថកិច្ចនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។
ការចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវ២៧១នេះ ទន្ទឹមដែលអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ កំពុងដាក់ចេញវិធានការចុះពង្រឹងអនុវត្តនៃការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវនានា ដែលមានភាពស្មុគស្មាញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅពេលនេះ ដែលមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ដើម្បីពង្រឹងអនុវត្តលើការងារសណ្តាប់ធ្នាប់នេះឱ្យមានភាពប្រសើរហើយកម្លាំងនឹងបន្តចុះអនុវត្តជាប្រចាំទៅលើគោលដៅនានាដែលមានភាពស្មុគស្មាញ។

លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងទៀតថា ជុំវិញនៃការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងការិយាល័យសណ្តាប់ធ្នាប់អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងបន្តចុះសហការជាមួយកម្លាំងតាមបណ្តាខណ្ឌទាំង១៤ ប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ដើម្បីបន្តចេញដោះស្រាយទៅលើបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យមានគុណភាពប្រសិទ្ធភាពនិងឱ្យល្អប្រសើរក្នុងនោះ ក៏អំពាវនាវឱ្យប្រជាពលរដ្ឋទូទៅនាំគ្នាចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់សុវត្ថិភាព ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញឱ្យកាត់តែប្រសើរឡើង តាមរយៈនៃការចូលរួមគោរពច្បាប់ និងសេចក្តីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


