ព័ត៌មានជាតិ
អាជ្ញាធរចុះពិនិត្យ និងរកដំណោះស្រាយ ជូនពលរដ្ឋដែលរស់នៅ ជុំវិញត្រពាំងហែផ្កា
អាជ្ញាធរមូលដ្ឋាន នៃក្រុងសៀមរាប និងអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ម្សិលមិញនេះ បានចុះទៅពិនិត្យ និងរកដំណោះស្រាយ ជូនពលរដ្ឋដែលរស់នៅអាស្រ័យផល នៅជុំវិញត្រពាំងហែផ្កា ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ប្រជាពលរដ្ឋ រស់នៅភូមិបុស្សក្រឡាញ់ មានឈ្មោះ ហៃ យ៉ៃ,យឿម នួន, និងជា ឆែប បានលើកឡើងស្រដៀងគ្នាថា ពួកគាត់បានមកជួបជាមួយអាជ្ញាធរនេះ គឺស្នើសុំឲ្យអាជ្ញាធរជួយសម្រួលចំនួន ៤ ចំណុច ទី១. សុំឲ្យអាជ្ញាធរ ជួយរកទីតាំងដល់ពលរដ្ឋចំនួន ៦គ្រួសារ ដែលកំពុងរស់នៅក្នុងត្រពាំង។ ទី២. រក្សាដីទួលនៅដដែល។ ទី៣.ស្តារត្រពាំងឲ្យមានស្តង់ដារ។ ទី៤. ពេលស្តារត្រពាំង សូមអជ្ញាធរជួយធ្វើផ្លូវឲ្យបានល្អផង។
ប្រជាពលរដ្ឋ បាននិយាយបន្តថា ពួកគាត់ពិតជាមានការត្រេកអរយ៉ាងខ្លាំង ដែលថ្នាក់ដឹកនាំចុះមកសួរសុខទុក្ខ និងរកដំណោះស្រាយ ជូនពួកគាត់ដោយផ្ទាល់ ព្រោះកន្លងទៅ ពួកគាត់តែងតែភ័យខ្លាចជាប្រចាំ។
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា ក្រុមការងារ បានចុះមកណែនាំឲ្យខាងគ្រឿងចក្រ ជីកស្តារត្រពាំងបុរាណនេះ ទៅតាមច្បាប់កំណត់ និងកុំឲ្យខុសច្បាប់។
ជុំវិញករណីនេះដែរលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរបាក់ព័ន្ធបានចុះមកសូរសុខទុក្ខ និងពន្យល់ដល់ពលរដ្ឋ ដែលរស់នៅជុំវិញត្រពាំងហែផ្កា។ លោកបន្តថា ការចុះមកដោះស្រាយនោះគឺទី១. ចុះសម្របសម្រួលឲ្យក្រុមហ៊ុន បានដំណើរការជីកស្តារទៅតាមអាជ្ញាប័ណ្ណ។ ទី២. ចុះពិនិត្យផលប៉ះពាល់ជាក់ស្តែង នៃការរស់នៅរបស់ពលរដ្ឋ ដែលរស់នៅលើមាត់ត្រពាំង។ ទី៣. បន្ទាប់ពីជីកស្តាររួច គឺមិនមានប្រគល់ឲ្យក្រុមហ៊ុនណាមួយ ចុះមកអភិវឌ្ឍន៍នោះទេ គឺអាជ្ញាធរប្រគល់ជូនសហគមន៍ភូមិនេះ មករកចំណូលមកអភិវឌ្ឍន៍ ដោយខ្លួនឯងផ្ទាល់។
លោកបន្តថា រាល់សំណូមពររបស់ពលរដ្ឋ លោកនឹងយកទៅជំរាបជូនអភិបាលខេត្តពិនិត្យ និងសម្រេច ហើយពេលបានលទ្ធផល លោកព្រមទាំងក្រុមការងារ នឹងមកជម្រាបដល់ពលរដ្ឋឲ្យបានជ្រាប។ ជាចុងក្រោយលោកបានសំណូមពរឲ្យពលរដ្ឋ កុំមានការព្រួយបារម្មណ៍ ចំពោះរឿងស្តារត្រពាំងនេះ ព្រោះអាជ្ញាធរតែងតែយកចិត្តទុកដាក់ នឹងគិតគូរពីការលំបាករបស់ពលរដ្ឋជានិច្ច។ លោករពឹងទុកថា បន្ទាប់ពីស្តារត្រពាំងនេះរួច អាចនឹងមានភ្ញៀវទេសចរណ៍មកកម្សាន្តច្រើន ហើយពលរដ្ឋក្នុងភូមិនេះ នឹងមានជីវភាពកាន់តែប្រសើរឡើង។
សូមរំលឹកថា កន្លងទៅពលរដ្ឋ ដែលរស់នៅមាត់ត្រពាំងហែផ្កា បាននាំគ្នាតវ៉ា និងផ្តិតមេដៃ សុំឲ្យថ្នាក់ដឹកនាំមេត្តាជួយរកដំណោះស្រាយដល់ពួកកាត់ផង ព្រោះគ្រានោះមានការលើកឡើងថា ក្រុមឈ្មួញបានជីកកាយដីត្រពាំងយកទៅលក់ ដីខ្នងត្រាំង ក៏ត្រូវបានឈ្មួញលក់ដែរ។ ក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរបានចុះមកពន្យល់ប្រាប់ពីគោលបំណងរបស់អាជ្ញាធរ ជូនពលរដ្ឋស្តាប់។ អាជ្ញាធរ និងពលរដ្ឋបានឯកភាពគ្នា ក្នុងការចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ឲ្យមានការរីកចំរើន៕
អត្ថបទ៖ កុសល






-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


