ព័ត៌មានជាតិ
៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរជាង ២ម៉ឺននាក់ បានទៅលេងកម្សាន្ដ នៅខេត្តរតនគីរី
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគីរី លោក ង៉ែត ពិទូ បានឲ្យដឹង នៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា រយៈពេល៣ថ្ងៃ (១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ ២០២១) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តរតនគិរីមានចំនួន ២៤,៥៩៦នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២៤,៥៣៥នាក់។
ចំនួននេះមានការកើនឡើង ២៥២.៥៣% ក្នុងនោះភ្ញៀវជាតិមានការកើនឡើង ២៥៣.២៨%។ ដោយឡែកភ្ញៀវអន្តរជាតិមានចំនួនតែ ៦១នាក់ កើនឡើង ៩០.៦៣%។ ខណៈឆ្នាំ ២០២០ មានភ្ញៀវទេសចរសរុបចំនួន ៦,៩៧៧នាក់ តែប៉ុណ្ណោះ។
លោក ង៉ែត ពិទូ បានបន្តថា មានកត្តា ៤យ៉ាង ដែលចំនួនភ្ញៀវមានការកើនឡើងគឺ៖ ទី១. បណ្តាលមកពីប្រទេសកម្ពុជា បើកដំណើរការឲ្យភ្ញៀវទេសចរ ធ្វើដំណើរចល័តបានពីកន្លែងមួយ ទៅកន្លែងមួយផ្សេងទៀតក្នុងប្រទេស។ ទី២. ផ្ទៃមេឃស្រលះល្អ បង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្ដទៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត។ ទី៣. សន្តិសុខ និងសុវត្ថិភាព មានភាពល្អប្រសើរ។
ទី៤. ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្ត ទៅតាមតំបន់រមណីយដ្ឋាន មានលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ។ ជាពិសេសក្រោមការដឹកនាំ និងរៀបចំដោយលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត លោកតែងតែយកចិត្តទុកដាក់ខ្ពស់ និងបំពាក់អំពូល LED តាមដងផ្លូវ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ក៏ដូចជាភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្ត ក្នុងខេត្តរតនគិរី ទស្សនាកម្សាន្ដនូវទិដ្ឋភាពក្រុងបានលុង នាពេលរាត្រី។
ហើយនៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យ នៅតាមវត្តអារ៉ាមនានាក្នុងខេត្ត បានរៀបចំពិធីអកអំបុក សំពះព្រះខែ និងមានការបង្ហោះគោមជាដើម ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងមានការបណ្ដែតប្រទីប នៅបឹងកន្សែងក្នុងក្រុងបានលុង ផងដែរ។
លោកថា រយៈពេល ៣ថ្ងៃនេះ មន្ទីរបានរៀបចំសេវាកម្មសំខាន់ៗ ដូចជា៖ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន សំរាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងល្អប្រសើរ និងបានសហការជាមួយកងកម្លាំងប្រដាប់អាវុធ បានរៀបចំការពារសន្តិសុខ សុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ក្នុងខេត្តបានគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាថែរក្សាអនាម័យ សំអាតបរិស្ថាន បានល្អជាប់ជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជំងឺកូវីដ-១៩ បើទោះបីជំងឺដ៏កាចសាហាវនេះ មានការថមថយក្នុងប្រទេសយើង ក៏ដោយ៕
អត្ថបទ៖ វុទ្ធ ឦសាន





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ