ព័ត៌មានអន្ដរជាតិ
មនុស្សចាស់ជាងគេលើលោក ទទួលមរណភាពហើយ (មានវីដេអូ)
ស្ត្រីម្នាក់ដែលគេជឿថាជាមនុស្សចាស់បំផុតក្នុងពិភពលោក និងជាមនុស្សចុងក្រោយដែលកើតក្នុងសតវត្សរ៍ទី១៩ បានទទួលមរណភាពហើយក្នុងអាយុ១២៤ឆ្នាំ នៅប្រទេសហ្វីលីពីន។

លោកយាយ Francisca Susano ឬគេស្គាល់ថា Lola បានទទួលមរណភាពនៅម៉ោងប្រហែល ៦:៤៥ល្ងាចថ្ងៃចន្ទក្នុងផ្ទះរបស់គាត់នៅទីក្រុង Kabankalan នៃខេត្ត Negros Occidental។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់តែកញ្ញា កំណត់ត្រាពិភពលោក Guinness នៅតែធ្វើការផ្ទៀងផ្ទាត់អាយុរបស់គាត់ មុននឹងប្រកាសថាគាត់ជាបុគ្គលដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។

មូលហេតុនៃការស្លាប់របស់គាត់មិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែលោកយាយ Susano មិនបានបង្ហាញរោគសញ្ញាណាមួយជំងឺកូវីដ-១៩ ឡើយ។
លោកយាយកើតនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ១៨៩៧ ចំពេលប្រទេសហ្វីលីពីននៅតែត្រូវបានគ្រប់គ្រងដោយអេស្ប៉ាញ ហើយម្ចាស់ក្សត្រី Victoria គ្រងរាជបល្ល័ង្កចក្រភពអង់គ្លេស។

ការអះអាងថាលោកយាយ Susano ជាមនុស្សចាស់បំផុតលើលោក បានកើតឡើងតិចជាងពីរខែ បន្ទាប់ពីគ្រួសារមួយនៅក្នុងប្រទេស អេរីទ្រា បញ្ជាក់ថា បុព្វបុរសរបស់ពួកគេគឺ Natabay Tinsiew បានទទួលមរណភាពក្នុងអាយុ ១២៧ ឆ្នាំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


